រថយន្តមួយគ្រឿងដឹកទំនិញ (សាច់ប្រហិត) ខុសច្បាប់ប្រមាណ ២០តោនត្រូវបាន ក្រុមការងារអន្ត រាគមន៍បង្ក្រាប

(ខេត្តកំពង់ចាម)៖ ក្រោមការបញ្ជាដោយ ផ្ទាល់ពីឯកត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វនិង ផលិតកម្មសត្វ ឲ្យក្រុមការងារ អន្តរាគមន៌បង្ក្រាបបទ ល្មើសចរាចរសត្វ និងផលិតផលមាន ដើមកំណើតពីសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តកំពង់ចាម នៅវេលាម៉ោង០០និង ១៥នាទី ទៀបភ្លឺ នាថ្ងៃសៅរ៍ ១២ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ចុះស្ទាក់ចាប់រថយន្ត មួយគ្រឿង ម៉ាក HYUNDAI ពណ៍ស ជាប្រភេទរថយន្តដឹកទំនិញសាច់ប្រហិត ចំណុះ២០តោន (V1) ពាក់ស្លាកលេខកំពង់ចាម ៣A ៩៩៨៣ ជាផលិតផលកែច្នៃពី សត្វចំនួនសរុប ១៨,៤៥៤គីឡូក្រាម ( ប្រភេទសាច់ក្ដាម ៧,៥០៤គីឡូក្រាម និងប្រភេទសាច់មាន់ ១០,៩៥០គីឡូក្រាម) សមត្ថកិច្ចបានធ្វើការ ឃាត់រថយន្តខាងលើ នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមការឲ្យដឹងពីមន្ត្រី ជំនាញបញ្ជាក់ថា រថយន្តខាងលើបាននាំ ចូលផលិតផលមានដើម កំណើតពីសត្វ (ប្រភេទប្រហិត) មកពីប្រទេសថៃ ចូលតាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅ រាជធានីភ្នំពេញ ដោយពុំមានលិខិត អនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានបញ្ជូន វត្ថុតាងបទល្មើស ខាងលើនេះ ទៅរក្សាទុកនៅទីតាំង ចត្តាឡីស័កសត្វរបស់ ឣគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *