លោកឧត្តមសេនីយ៍ស្នងការ បានអញ្ចើញ សំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនគ្រួសារអតី តយុទ្ធជនកម្ពុជា???

(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ចើញទៅ សំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវ អំណោយដ៏ថ្លៃថ្លារបស់  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនគ្រួសារអតីត យុទ្ធជនកម្ពុជា ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៣៨គ្រួសារ និងគ្រួសារទុរគត ជិតខាងចំនួន ០៤គ្រួសារ និងប្រជាការពារ ចំនួន ១២នាក់ ដោយក្នុង១គ្រួសារ ទទួលបានៈ ថវិកាចំនួន ៥០,០០០៛ អង្ករចំនួន ០១បាវ (២៥គក) មីចំនួន ០១កេស ទឹកត្រីចំនួន ០១យួរ ទឹកស៉ីអ៉ីវ ចំនួន ០១យួរ ត្រីខកំប៉ុង ចំនួន ០១យួរ ប្រេងឆា ចំនួន ០១ដប ខ្ទឹមសចំនួន ០១គក ប៊ីចេង ចំនួន ០១កញ្ចប់ សរុបជាថវិកាចំនួន ៩,៥៦០,០០០៛ (ប្រាំបួនលានហាសិបប្រាំមួយម៉ឺនរៀល) ។

ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារអតីតយុទ្ធ ជនទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ ដល់គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរ ដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធ ទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ និងគាំទ្រសម្តេចជានាយករដ្ឋមន្រ្តី អាណត្តិក្រោយ បន្តបន្ទាប់ទៀត និងជៀសឆ្ងាយពីជំងឺកូវីដ១៩ (Covid-19) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *