ម៉ូតូកែឆ្នៃជាង១០គ្រឿង ធ្វើកិច្ចសន្យាប្រគល់ ជូនម្ចាស់គេវិញក្រោម អធិបតីលោកនួនសារ៉ន អភិបាលស្រុកកែវសីមា

(ខេត្តមណ្ឌលគិរី)៖ ម៉ូតូកែឆ្នៃប្រមាណជាង ១០គ្រឿងត្រូបាន កម្លាំងនគរបាល ស្រុកកែវសីមា ចាប់បាននិងបាន​ រក្សារទុកនៅអធិការ រដ្ឋានស្រុកកែវសីមា នាពេលកន្លងមក ត្រូវប្រគល់ជូនម្ចាស់ គេវិញក្រោម អធិបតីភាពលោក នួន សារ៉ន អភិបាលនៃគណៈ អភិបាលស្រុក កែវសីមា នារសៀលថ្ងៃទី១១ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី នៅក្នុងទីបញ្ជាករដ្ឋាន នគរបាលស្រុកកែវសីមា ខេត្តរតនគីរី។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ម៉ូតូកែឆ្នៃដែលម្លាំង ជំនាញចាប់បាននាពេលកន្លងមក គឺចំនួន១១គ្រឿង ត្រូវបានបានប្រគល់ ជូនម្ចាស់គេវិញហើយ គឺយោងតាមបទ  បញ្ជាររបស់ឧត្តសេនីយ៍ ស្នងការខេត្តមណ្ឌល់គីរី និងក្រោមគណៈអធិបតី លោកអភិបាល ស្រុកកែវសីម៉ា ប្រគល់ជូនប្រជាពលរដ្ឋ។

សមត្ថកិច្ចបានបន្ថែមទៀតថាមុនពេលប្រគល់ម៉ូតូកែឆៃជូនប្រជាពលរដ្ឋកន្លាំងជំនាញនៃណគរបាលស្រុកកែវសីម៉ាបានអោយម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឃប់ប់ជាបន្ទាន់។

ទី១ៈ ត្រូវបញ្ឃប់ជា បន្ទាន់រាល់សកម្មភាព ដឹកឈើខុសច្បាប់ គ្រប់រូបភាព។

ទី២ៈ មិនត្រូវមានម៉ូតូកែឆ្នៃ ប្រភេទដឹកឈើ នៅលើដងផ្លូវជាតិ ទៀតឡើយ។

ទី៣ៈ ត្រូវប្តូរស៊ីម៊ាំង ដែលបង្ករសម្លេង រំខាននេះចេញ។

ក្រោយពីបាន ទទួលម៉ូតូត្រឡប់ ទៅវិញហើយម្ចាស់ម៉ូតូ ទាំងអស់ត្រូវបន្តរការ ផ្សព្វផ្សាយអោយ បងប្អូនប្រជាពល តាមសហគមន៍ ផ្សេងទៀតដើម្បី អោយយល់ដឹង និងបញ្ឃប់ជាបន្ទាន់ តាមសេចក្តីជូនដំណឹង​របស់ជំនាញសមត្ថកិច្ច ក្នុងខេត្តរតនគីរី។

សូមរំលឹកផងដែរ ថានាពេលកន្លងមក ម៉ូតូកែឆ្នៃដឹកឈើ ខុសច្បាប់យ៉ាង គគ្រឹកគគ្រេងក្នុង ទឹកដីខេត្តរតនគីរី ត្រូវបានកម្លាំង ជំនាញនគរបាល ខេត្តរតនៈគីរី ចាប់បានជាហូរ ហែរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *