កម្ពុជាសូមស្វាគមន៍ លោកនាយករដ្ឋ មន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ Mahathir Mohamad

(ភ្នំពេញ)៖ នៅម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ លោកបណ្ឌិត មហាធា  មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមក ដល់ ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សន កិច្ចផ្លូវការចាប់ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២ ០១៩ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហា សេនាបតីតេជោ  ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពេលបំពេញ ទស្សនកិច្ចនៅកម្ពុជា លោកនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នឹងអញ្ជើញជួបសំដែង ការគួរសមដាច់ដោយ ឡែកពីគ្នាជាមួយ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំ ទ្វេភាគីជាមួយ សម្តេចតេជោ នាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែលនឹងពិភាក្សា លើទិដ្ឋភាពផ្សេងៗនៃ កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង ប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្តេចតេជោ និង លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីក៏នឹងពិភាក្សា ផ្លាស់ប្តូរទស្សនៈ គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែល មានផលប្រយោជន៍ រួមផងដែរ។

បន្ទាប់មកនាយក រដ្ឋមន្រ្តីទាំងពីរនឹងអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយ ចំនួន និងធ្វើការប្រកាស ព័ត៌មានរួមគ្នា។

ដំណើរទស្សន កិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់ តែប្រសើរក្នុ ងការពង្រឹង និងធ្វើឲ្យកាន់តែស៊ី ជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ច សហ ប្រតិបត្តិការជិតស្និទ្ធដ៏ល្អ រវាងកម្ពុជានិងម៉ាឡេស៊ីទាំ ងនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក្នុង កម្រិត តំបន់ និងអន្តរជាតិ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *