ពលករខ្មេរចំនួន១៥នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ពី បទឆ្លងដែនខុសច្បាប់ មកកម្ពុជាតាមរយៈ មេខ្យល់នាំចេញផ្លូវកាត់

(ប្រទេសថៃ)៖ កម្លាំងប្រឆាំងបទល្មើស ឆ្លងដែនខុសច្បាប់នៃ ការិយាល័យខេត្ត ស្រះកែវប្រ ទេសថៃបានចុះ ឃាត់ខ្លួនពលករខ្មែរ ចំនួន១៥នាក់បន្ទាប់ ពីបានលួចឆ្លងដែន ទាំងខុសច្បាប់ពី ទឹកដីថៃមកកម្ពុជា តាមរយៈមេខ្យល់កាល ពីព្រឹកថ្ងៃទី០២ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទីស្ថិត នៅចំណុចខាងកើត ផ្សាររ៉ុងក្លឿងចំងាយ ២០០ម៉ែត្រស្ថិតក្នុង ឃុំខ្លងលឹក ស្រុកអារ័ញខេត្ត ស្រះកែវ ប្រទេសថៃ។

យោងតាមរបាយការណ៍ សមត្ថកិច្ចថៃបានអោយ ដឹងថាពលករខ្មែរចំនួន១៥ នាក់ត្រូវបាន កម្លាំង ល្បាត ព្រំដែនទាហ៊ាន ឈុតខ្មៅសហការ ជាមួយកម្លាំងអន្តោប្រវេសន៍ ថៃឃាត់ខ្លួន ខណៈ ពេលដើរឆ្លងដែន ត្រឡប់មកកម្ពុជាតាម ផ្លូវរថភ្លើងខាងកើត ផ្សាររ៉ុងក្លឿរប្រមាណ ២០០ម៉ែត្រត្រូវបានកម្លាំង ល្បាតព្រំដែនទាហ៊ានថៃ ឃើញគួរអោយសង្ស័យ ក៏ឃាត់ខ្លួននិង បាន នាំយកមកសួរ នាំនៅប៉ុស្តិ៍។

បើយោងតាមរបាយការណ៍ បានបញ្ចាក់អោយដឹងទៀត ថាពលករខ្មែរទាំង១៥នាក់នេះ និងឆ្លង មកកម្ពុជាតាមរយៈ មេខ្យល់ហើយម្នាក់ៗ ត្រូវបង់ចំនួន៥០០បាតជូនមេខ្យល់  ថ្លៃសេវានាំ ត្រឡប់ មកកម្ពុជាតាមផ្លូវកាត់។

ស្ត្រីម្នាក់ឈ្មោះ សោម ពៅ អាយុ៤០ឆ្នាំក្នុង ចំណោមពលករខ្មែរ ចំនួន១៥នាក់បាន សារភាព ប្រាប់​សមត្ថកិច្ចថៃអោយ ដឹងថារូបគាត់មាន លិខិតឆ្លងដែនត្រឹម ត្រូវនិងបានធ្វើការនៅ ក្នុងរោង ចក្រលួស មួយកន្លែងក្នុងសង្កាត់ សាន់ម៉ាឆៃក្នុង ខេត្តសាក់ឈើង សៅប្រទេសថៃ ហើយថ្ងៃ និងផងដែរក៏បាននាំ កូនស្រីព្រមទាំងមក តាមផ្សេងទៀតមក កម្ពុជាដើម្បីមក យកប៉ាស្ព័រ(លិ ខិតឆ្លងដែននៅកម្ពុជា)។

ស្ត្រីដ៏ដែលបានបន្តរ ទៀតថាពេលមកដល់ ផ្សាររ៉ុងក្លឿរមាន បុរស២នាក់ដែលគេ ស្គាល់ឈ្មោះតឹកភេទ ប្រុសអាយុប្រហែល ៣០ឆ្នាំបានមកទាក់ ទងពួកគាត់ដោយផ្ទាល់ និងបាននាំពួកគាត់ ត្រឡប់មកកម្ពុជា តាមផ្លូវកាត់យកក្នុងមួយនាក់ ៥០០បាតដោយបាន និយាយគ្នាបង់ម្នាក់ៗ ២០០បាតជាមុនសិន ហើយទៅដល់កម្ពុជានិង បង់៣០០បាតបន្ថែមទៀ តតែមិនទាន់ដល់កម្ពុជា ផងក៏ត្រូវបានខាង សមត្ថកិច្ចថៃចាប់ តែម្តងទៅ។

បច្ចុប្បន្នពលករខ្មែរទាំង ១៥នាក់នេះត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ស្រុកអារ័ញ ប្រាថេត ដើម្បីសាកសួរបន្តរ និងចាត់ការបន្តរទៅតាម និតិវិច្បាប់ពីបទឆ្លង ដែនខុសច្បាប់ ក្នុង ទឹងដីប្រទេសថៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *