កម្លាំងកងរាជអាវុធហត្ថ រកឃើញរថយន្តបាកុង រ៉េវ  ជិត១០គ្រឿង ហើយនៅស្រុកសំឡូត

(ខេត្តបាត់ដំបង)៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយ ថាករណីប្រទះឃើញ រថយន្តប៉ាកុងឬរថយន្តរ៉េវជា ច្រើនគ្រឿងលាក់ទុកក្នុង ព្រៃត្រូវបានគេសង្ស័យ ថាជារបស់ក្រុម ហ៊ុនរ័ត្នសម្បត្តិហើយ ត្រូវបានកម្លាំងកង រាជអាវុធហត្ថខេត្ត បាត់ដំបងចុះរុករក រយៈពេល២ថ្ងៃ គិត ត្រឹមថ្ងៃទី១និង២ខែ ដើមកញ្ញានេះកម្លាំង ជំនាញអាវុធហត្ថ ខេត្តរកឃើញ ប្រមាណជិត១០ គ្រឿងដែលក្រុមហ៊ុន កាប់បំផ្លាញ់ព្រៃឈើ បានយកទៅលាក់ទុក នៅព្រៃជ្រៅមួយ ក្នុងស្រុក សំឡូត។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកគឺ មានក្រុមហ៊ុនមួយ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង  បានធ្វើការកាប់ ឈើយ៉ាងក្តៅគគុក ហើយត្រូវបាន ក្រុមហ៊ុននោះអះអាងថា ការកាប់ ឈើនេះ គឺគេបានធ្វើឡើង នៅក្នុងដីព្រៃសម្បទាន ស្ថិតនៅក្នុងទឹក ដីឃុំតាតោក និងឃុំស៊ុង ព្រមទាំង មាន ការយាមការយ៉ាង តឹងរ៉ឹងពីសំណាក់ មន្ត្រីយោធា របស់កងការពារ ព្រំដែនគោកលេខ ៥២៥ ផងដែរ។

ប៉ុន្តែក្រោយពីមានបទ បញ្ជាពីកងយោធពល ខេមរភូមិន្ទ និងកិច្ចប្រតិបត្តិការ យ៉ាងក្តៅ របស់ នាយ ឧត្ដមសេនីយ៍ សៅ សុខា រួចមក គេសង្កេតឃើញថា ក្រុមហ៊ុនមួយនេះ បានផ្អាកការ ធ្វើ សកម្មភាព ព្រមទាំងបានដក កម្លាំងយោធាចេញ ពីមាត់ច្រកចូលទៅកាន់ ក្រុមហ៊ុន ដោយគេ បាន ដាក់កម្លាំងបុគ្គលិក ឲ្យយាមជំនួសវិញ។

បើតាមប្រភពពី ប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់នោះបាន បង្ហើបប្រាប់អ្នក យកព័ត៌មាន យើង នាពេលថ្មីៗនេះថា តាមដែលពួក គាត់ធ្លាប់ឃើញ គឺរថយន្តបាកុង ឬ រថយន្តរ៉េវ នៅក្នុង ក្រុមហ៊ុននេះ មានប្រមាណជាង ២០គ្រឿង ឬ អាចមានលើស ពីនេះទៅទៀត ក៏អាចថាបាន ដែលគេទុក សម្រាប់ធ្វើសកម្មភាព នៅក្នុងតំបន់នោះ។

ប៉ុន្តែចាប់តាំងពីមាន ការបង្ក្រាបនៅតាមបណ្តា ខេត្តមួយចំនួនរួចមក ប្រជាពលរដ្ឋបានរាយ ការណ៍ ថា រថយន្តទាំងនេះត្រូវបាន ក្រុមហ៊ុនជម្លៀសយក ទៅលាក់ទុកក្នុងព្រៃ ភ្នំជ្រៅៗអស់ ទៅហើយ ដែលសូម្បីតែបារ៉ាស់ យាមនៅខាងមុខ ក្រុមហ៊ុនក៏គ្មានមនុស្ស យាមដែរ មានតែ សត្វគោមក យាមជំនួសវិញ។

ផ្ទុយទៅវិញនៅក្នុង រយៈពេលប៉ុន្មានថ្ងៃចុ ងក្រោយនេះ គេសង្កេត ឃើញថា កម្លាំងកងរាជ អាវុធហត្ថដែលដឹក នាំដោយលោក មេបញ្ជាការរង អ៊ន ជ្រី សៅមណ្ឌល បានចេញប្រតិ បត្តិ ការចុះរុករកតាមព្រៃភ្នំ ក្នុងតំបន់ដីព្រៃសម្បទាន បើគិតមកទល់ នឹងម៉ោង១១ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ កម្លាំងបានរកឃើញ រថយន្តបាកុង ឬ រថយន្ត រ៉េវ មានចំនួន ជិត១០ គ្រឿងហើយ ដែលត្រូវ បានក្រុមហ៊ុនយកទៅ លាក់ទុកនាពេលកន្លងមក ហើយបច្ចុប្បន្ន កិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចនៅតែ បន្តធ្វើការរុករកបន្ថែមទៀត។

ស្របពេល ជាមួយគ្នានេះដែរ អង្គភាពសារព័ត៌មាន យើងបានទទួលព័ត៌មាន បឋមគឺមាន រថ យន្ត ប្រភេទនេះមួយចំនួន កំពុងត្រូវបានគេច ខ្លួនទៅតាមតំបន់ផ្សេងទៀត ដូចជាខាង ភ្នំខៀវ ស្រុកបវេល និង ខេត្តប៉ៃលិន ជាដើម…។

សូមរំលឹកផង ដែរថាបន្ទាប់ពី គណៈកម្មធិកា រជាតិទប់ស្កាត់បទ ល្មើសព្រៃឈើបាន ចុះបង្ក្រាប់បទ ឈ្មើស ព្រៃឈើយ៉ាងផ្លូក ទឹកផ្លូកដីក្នុងតំបន់ ខេត្តមណ្ឌគីរីនិង ក្រចេះនាពេល កន្លងមកធ្វើអោយ ឈ្មួញសម្រេចយក រថយន្តដឹកឈើលាក់ តាមព្រៃហើយត្រូវបាន កម្លាំង អាវុធ ហត្ថរុករកឃើញនិង បានដុតកំទេចចោល ជាបន្តរបន្ទាប់ផងដែរ។

ក្រោយពីកម្លាំង កងរាជអាវុធហត្ថខេត្ត រកឃើញនិងរឹមអូសបាន រថយន្តប៉ាកុង ឬរថយន្តរ៉េវ  ប្រ មាណជិត១០គ្រឿង ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសំឡូតសម្តែងការ ត្រេចអរយ៉ាងខ្លាំង ក្នុង កិច្ច ប្រតិបត្តការចុះ បង្ក្រាបបទល្មើសព្រៃ ឈើនេះហើយពួកគាត់ ទទឹងរងចាំមើលថាតើ លោក មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាត់ដំបង មានវិធានការដុតកំទេច ចោលរថយន្តប៉ាកុង ឬរថយន្តរ៉េវដូច ខេត្តប៉ែកឥសានដែររឺទេ៕ ដោយអ្នកប្រម៉ាញ់ ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *