ដូនចាស់ម្នាក់ត្រូវឆ្កែខាំ ហេីយចេះតែមានអាការៈ មិនស្រួលក្រោយ មកបានស្លាប់ ពេលក្រុមគ្រូពេទ្យ ទៅយក សំណាកពិនិត្យ វិជ្ជមាន កូវីដ-១៩

(ខេត្តបន្ទាយមានជ័យ)៖ ដូនចាស់ម្នាក់ត្រូវ ឆ្កែខាំហេីយមានការៈ មិនស្រួលខ្លួន កូនៗបានយក ទៅឲ្យអាឲ្យអាចារ្យ ធ្វើពិធីពេលដឹកមក ផ្ទះវិញបានស្លាប់ តាមផ្លូវក្នុងនោះ ក្រុមគ្រូពេទ្យបាន ចុះមកពិនិត្យសំណាក តេស្តរហ័ស ស្រាប់តែ រកឃេីញវិជ្ជមាន កូវីដ.១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា សពដូនចាស់នោះ មានឈ្មោះ ស៊ុ  វ៉ាន់ ភេទស្រី អាយុ៨៥ឆ្នាំ រស់នៅភូមអង្គារបុស្ប សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងបន្តទៀតថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១ កូនៗបានមកយក ម្តាយទៅលេង នៅចំការក្នុង ខេត្តសៀមរាប ដោយរថយន្តផ្ទាល់ខ្លួន ពេលទៅដល់ចំការ ស្រាប់ម្តាយត្រូវសត្វឆ្កែខាំ ក្រោយមកម្តាយ ក៏ចេះតែមានអាការៈ មិនស្រួលខ្លួន កូនៗក៏បាននាំម្តាយ ទៅភូមិណងចាន់  ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានអញ្ជេីញ អាចារ្យមកសូត្រមន្ត សង្ឃទានជូន រយៈ ពេល ២ថ្ងៃ ស្រាប់តែមាន អាការៈពុំបានធូស្បេីយ នៅថ្ងៃទី២៨ ខែកក្កដាកូនៗ ក៏សម្រេចចិត្តយក ម្តាយមកផ្ទះវិញ  ធ្វេីដំណេីរបានប្រហែល ពាក់កណ្តាលផ្លូវស្រាប់ តែម្តាយបានដាច់ ខ្យល់ស្លាប់ នៅចំណុចសាលា ក្រហម   នៅវេលាម៉ោង១១ថ្ងៃត្រង់។

បន្ទាប់មកសពបាន ដឹកមកដល់ផ្ទះបានរាយ ការណ៍ទៅសមត្ថកិច្ច ក្រោយមកក្រុម គ្រូពេទ្យបានយក សំណាកលេីសព ធ្វើតេសត្តរហ័ស ស្រាប់តែឃើញ វិជ្ជមានកូវីដ-១៩។

ដោយមានការ ចូលរួមពីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្រុមគ្រូពេទ្យបានរៀប ចំវេចខ្ចប់សពតាមលក្ខណៈ បច្ចេកទេសសុខាភិបាល ដេីម្បីយកទៅបូជា នៅទីតាំងបូជាសពកូវីដ-១៩ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ។ ក្នុងនោះអាជ្ញាធរក៏ ប្រមូលក្រុមគ្រួសារ សាច់ញាតិ និងអ្នកជាប់ពាក់ព័ន្ធ ដេីម្បីយកសំណាក់ធ្វេី តេស្តរកកូវីដ-១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *