កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ ក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែងបានរៀប ចំកិច្ចប្រជុំលើកទី១៣ អាណត្តិទី៣ របស់ខ្លួនដើម្បី ពិគ្រោះយោបល់លើ ការស្នើសុំអនុម័តរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង លើសេចក្តីព្រាងផែន ការយុទ្ធសាស្ត្រថវិការនិង គម្រោងចំណូលចំណាយ ថវិការរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំបន្ទាប់។

កិច្ចប្រជុំនេះធ្វើឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នៅសាល ប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញ ពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ធ្វើឡើងដើម្បីពិនិត្យ ពិគ្រោះយោបល់ និងអនុម័ត លើសេចក្តីព្រាងផែន ការយុទ្ធសាស្ត្រ ថវិការខេត្ត សម្រាប់ឆ្នាំ២០២២-២០២៤ និងគម្រោងចំណូល ចំណាយថវិការខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។

ឯកឧត្តម ឈាង ឡាក់ បន្តថាក្រោយពេល បានពិនិត្យនិងពិគ្រោះ យោបល់គ្នាក្នុងកិច្ច ប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង បានសម្រេចអនុម័តលើ សេចក្តីព្រាងផែនការ យុទ្ធសាស្ត្រថវិការថវិការខេត្ត សម្រាប់ឆ្នាំ២០២២-២០២៤ និងគម្រោងចំណូល ចំណាយថវិការខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា សេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិការ ថវិការខេត្ត សម្រាប់ឆ្នាំ២០២២-២០២៤ និងគម្រោងចំណូល ចំណាយថវិការខេត្ត សម្រាប់ការគ្រប់ គ្រងឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តស្ទឹងត្រែងមាន គោលបំណងជាគោល នយោបាយយុទ្ធ សាស្ត្រថវិការខេត្ត និងការធានាបាននូវ ប្រសិទ្ធភាពអនុវត្តទៅ តាមមាតិការថវិកា និងថវិកាកម្មវិធី របស់រដ្ឋបាលខេត្ត ក្នុងការរួមចំណែក ដែលអាចគ្របដណ្តប់បាន ជុំវិញកិច្ចប្រតិបត្តិការ រដ្ឋបាល និងការអភិវឌ្ឍខេត្ត។

ឯកឧត្តមបញ្ជាក់ថា សេចក្តីព្រាងផែនការ យុទ្ធសាស្ត្រថវិការ ថវិការខេត្ត សម្រាប់ឆ្នាំ២០២២-២០២៤ និងគម្រោង ចំណូលចំណាយ ថវិការខេត្តសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២២ ផ្តោតលើគោល ដៅចំនួន៤ក្នុងនោះមាន ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ការពង្រឹងវិស័យសង្គមកិច្ច ការលើកកម្ពស់សន្តិសុខ និងសុវត្តិភាពសាធារណៈ និងការពង្រឹងពង្រី កវិសាលភាពការងារ រដ្ឋបាលទូទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *