អភិបាលខេត្ត ចុះពិនិត្យទីលានចាក់ សំរាមសម្រាប់ ក្រុងកំពត ដែលកំពុងដំណើរការ កសាងនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅ ពិនិត្យដល់ទីតាំងនៃ ការដ្ឋានសាងសង់ ទីលានចាក់សំរាម សម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុង ដំណើរការសាងសង់ ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ។

ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោង អភិវឌ្ឍន៍ក្រុងរបៀង២ ប្រាក់ថវិកាក្រោម កម្ចីរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB)ប្រមាណ ២លានដុល្លារ ដែលទទួលការ សាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ មានថេរវេលា សាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដីប្រមាណជាង១០ហិកតា។

គម្រោងនេះបានចាប់ អនុវត្តតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖

១.ទីលានចាក់ សំរាម២ថត ចំនួន២

២.ស្រះទឹកសម្អាត ទឹកកខ្វក់ចេញ ពីសំរាមចំនួន២

៣.ទីលានត្រង់ ទឹកកខ្វក់និង លំហួត

៤.អគាររដ្ឋបាល និងប៉ុស្តិ៍យាម

៥.អណ្ដូងទឹកសម្រាប់ ត្រួតពិនិត្យគុណ ភាពទឹក

៦.ជួសជុលផ្លូវ ចូលទីលាន កប់សំរាម

៧. កន្លែងថ្លឹងរថយន្ត

៨.កន្លែងស្តុក និងញែកសំរាម

៩.ធ្វើរបងព័ទ្ធជុំវិញ ទីលានចាក់សំរាម ដែលបច្ចុប្បន្ននេះ ការអនុវត្តគម្រោង សាងសង់នេះបាន ប្រមាណជាង ១៦ភាគរយហើយ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែង ទុកដាក់និង ចាក់សំរាម គឺជាបញ្ហាសំខាន់ រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ជាប្រចាំ ក្នុងការរួមចំណែក ធ្វើឲ្យបរិស្ថានបាន កាន់តែល្អប្រសើរឡើង ។

ដោយឡែកសម្រាប់ ទីក្រុងកំពតបច្ចុប្បន្ន បញ្ហាសំរាមបានកើន ឡើងពីមួយថ្ងៃទៅមួយ ថ្ងៃទាមទារឲ្យរដ្ឋ បាលខេត្តត្រូវតែ យកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ ទុកដាក់សំរាម ឲ្យបានកាន់តែ ប្រសើរទៅថ្ងៃអនាគត ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឲ្យ ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការ ជាមួយនឹងក្រុមហ៊ុន ម៉ៅការឲ្យបានល្អ ដើម្បីឲ្យដំណើរការ កសាងទីលាន ចាក់សំរាមនេះ បានលឿនឆាប់រហ័ស ទៅតាមគម្រោង ដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត ក្នុងការលើក កម្ពស់អនាម័យបរិស្ថាន ក្នុងក្រុងកំពតឲ្យបាន កាន់តែល្អប្រសើរ ឡើងថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *