ក្រុមការងារចលនាយុវ ជនកម្ពុជា (ក១៥៧) សាខាខេត្តប៉ៃលិន ផ្ដល់ស្បៀងជូនភ្នាក់ងារ សារព័ត៌មានម្នាក់ និងជាសមាជិក កំពុងជាប់ធ្វើ ចត្តាឡីស័ក នៅគេហដ្ឋាន???

(ខេត្តប៉ៃលិន)៖ ដោយសង្កេតឃើញ សមាជិកម្នាក់ កំពុងតែជាប់ធ្វើ ចត្តាឡីស័ក នៅក្នុងផ្ទះរបស់ខ្លួន  កាលពីរសៀលថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក (យិន សាំងហេង) ប្រធានចលនា យុវជនកម្ពុជា (ក១៥៧) សាខាខេត្តប៉ៃលិន  បានចាត់ឱ្យក្រុមការងារ នាំយកអំណោយស្បៀង ជូនដល់លោក សរ សារឿន ជាសមាជិក (ក១៥៧) សាខាខេត្តប៉ៃលិន និងជាភ្នាក់ងារកាសែត នគរវត្តនិងជាភា្នក់ងារ ទូរទស្សន៍ប៉ុស្តិ៍ MSJTV ផងនោះ ដែលកំពុងជាប់ ចត្តាឡីស័ករយ: ពេល១៤ថ្ងៃ នៅគេហដ្ឋាន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក( មិន រ៉ាវុធ) តំណាងឱ្យលោក( យិន សំហេង ) ប្រធានចលនាយុវជន (ក១៥៧) ប្រចាំខេត្តប៉ៃលិន ក៏សូមធ្វើការផ្តាំផ្ញើ សួរសុខទុក្ខដល់សមាជិក ដែលកំពុងជាប់ធ្វើ ចត្តាឡីស័ក ដោយជាប់ពាក់ព័ន្ធ នឹងករណីជំងឺកូវីដ ១៩ ត្រូវខិតខំថែរក្សា សុខភាពឱ្យបានល្អ មិនត្រូវលួចចេញ ពីកន្លែងបិទខ្ទប់ (ចត្តាឡីស័ក) ទៅខាងក្រៅដោយ គ្មានការអនុញ្ញាត នោះឡើយ ដើម្បីជៀសវាង ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិ និងរាលដាលចូល ក្នុងសហគមន៍ផងដែរ ។

លោកបន្តទៀតថា ត្រូវថែរក្សាអនាម័យ ដោយលាងដៃ នឹងអាល់កុល ឬជែល ជាពិសេស ត្រូវអនុវត្តនូវវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា (៣ការពារ ៣កុំ) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។

ចំណែកលោក សរ សារឿន.ភ្នាក់ងារសារព័ត៌មាន កាសែតនគរវត្ត.និង ជាភ្នាក់ងារទូរទស្សន៍MSJ.TV ក៏បានថ្លែង អំណរគុណដល់ ក្រុមការងារ ដែលបានយកអំណោយ ស្បៀងទៅជូនលោក ដល់គេហដ្ឋាន ខណ:ស្នាក់នៅធ្វើ ចត្តាឡីស័កក្នុងផ្ទះអស់ រយ:ពេលជិត១០ថ្ងៃមក ហើយ លោកក៏សូមជូន ពរឱ្យក្រុមការងារទទួល បាននូវសុខភាពល្អ កម្លាំងមាំមួន ឈ្នះអស់ជំងឺរោគា ព្យាធិផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ តែម្តង ។

លោកបន្តទៀតថា រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់ខ្លួន មិនមានអាការ:គ្រុន ឬក្តៅខ្លួន គួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានសុខ ភាពល្អធម្មតា តែទោះបីជាយ៉ាងណា ក៏នៅបន្តអនុវត្តវិ ធានការរបស់រាជរដ្ឋភិបាល និងក្រសួងសុខ ភិបាលឱ្យបានខ្ជាប់ខ្ជួន ។

សូមបញ្ជាក់ផងដែរថា ៖ អំណោយ ដែលបាន ផ្តល់ជូនរួមមាន ៖ អង្ករ១ការ៉ុង ទម្ងន់២៥គីឡូ ក្រាម -ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ខ្លាញ់១ដបធំ ត្រីខ១យួរ ទឹកសុទ្ធ១០យួរ និងថវិកាចំនួន១០០,០០០រៀល ។

បន្ទាប់មកក៏មានបង ប្អូនក្រុមអ្នកសារព័ត៍មាន ប្រចាំការខេត្ត ប៉ៃលិនមួយចំនួន បានជួយផ្ដល់អង្ករ និងថវិកាចំនួន ៧ម៉ឺនរៀល ត្រី៣គីឡូ កាហ្វេរ១ថង និងលោក ធា ជាងផ្សាររទេះកែច្នៃ.លោកក៏បានផ្ដល់ នៅជាអង្ក២៥គីឡូក្រាម  សាច់២គីឡូហើយក៏ ថៅកែលក់ទិញ ម៉ូតូនិងរថយន្ត ក៏បានផ្ដល់ស្បៀង អាហារ១ចំនួន។ ដោយ:លោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *