ជ្រូកចំនួន៨ក្បាលនាំ ចូលតាមច្រករបៀង ក្នុងភូមិសាស្រ្ត ស្រុកអូជ្រៅ គ្មានច្បាប់អនុញ្ញាតិ ត្រូវសមត្ថកិច្ច ចាប់បានយក ទៅដុតកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ សមត្តកិច្ចបានធ្វើការ បង្ក្រាបសត្វជ្រូក ចំនួន៨ក្បាល ដែលឈ្មួញលួច នាំចូលតាមច្រករបៀង យកមកលក់ តាមជាយដែន ក្នុងតំបន់ព្រំដែន កម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជ្រូកទាំង៨ក្បាលនោះ ក្រោយពីចាប់បានយក មកដុតកំទេចចោល  នៅព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ការឃាត់ចាប់ជ្រូកនេះ បានក្រោមការបញ្ជារ ដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ាប្រតិភូ រាជារដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គ នាមកយកដ្ឋានសុខ ភាពសត្វនិងផលិតកម្ម សត្វបានមានប្រសាសន៍ ថាជ្រូកដែលចាប់បាននេះពួកក្រុមឈ្មួញកាប់ មកពីប្រទេសថៃហើយ ជាស្រាចលោកបាន ដឹកនាំក្រុមការងារ អន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វនៃ អគ្គនាយកដ្ឋានសុខ ភាពសត្វនិង ផលិតកម្មសត្វ សហការជាមួយក្រុម ការងារអន្តរាគមន៌ បង្ក្រាបបទល្មើស ចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ។

លួចនាំចូលតាមច្រករបៀង មកលក់នៅតាមភូមិ តាមតំបន់ព្រំដែន កម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្តកិច្ចប្រាប់ថា សត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយ បន្តតាមភូមិក្បែព្រំដែន កម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមាន តំណាងម្ចាស់ជ្រូក ឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ ពេលចាប់បានហើយ ក្រុមការងារបានបញ្ជូន វត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោល នៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *