មេខ្សល់ចំនួន២នាក់ ក្រោយពីសមត្ថកិច្ចចាប់ ខ្លួនបាននិងបញ្ជូន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ មេខ្សល់២នាក់ដែល លួចនាំមនុស្សឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំ នាញប្រឆាំងការជួញ ដូរមនុស្សនិងការពារ អនីតិជនចាប់ឃាត់ ខ្លួនក្នុងនោះ បានបញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម និតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាមេខ្យល់ ទាំង២នាក់ មានឈ្មោះ ១ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មេខ្យល់ទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទ នាំមនុស្សឆ្លងដែនដោយ មិនស្របច្បាប់ នៅចំណុចមាត់អូរ ព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់តាម បញ្ជារបស់លោកឧត្ត មសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។

បើតាមរបាយការណ៍ របស់វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៩១១ បានបញ្ជាក់ថាមេ ខ្យល់ទាំង២នាក់នេះ ជាមុខសញ្ញាយ៉ាង សកម្មក្នុងករណីនាំ មនុស្សឆ្លងដែនដោយខុសច្បាប់។

មេខ្យល់ទាំង២នាក់បាន សារភាពថាពេលចាប់ខ្លួន ពួកគេទាំង២នាក់ មានឈ្មោះខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទ ឲ្យជួយឃ្លាំចាំមើល ផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូន របស់គាត់៣នាក់ ស្រី២នាក់ ឲ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេច ឈ្មោះខានោះ បានសន្យាឲ្យថ្លៃ មើលផ្លូវម្នាក់២០០បាត ទៅ៣០០បាត ។

ប៉ុន្តែដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើល ឈ្មោះខាពេក ឈ្មោះខានោះ មិនហ៊ាន ក៏នាំកូនគាត់ ទាំង៣នាក់ទៅ ផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នា ត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រ ពីមាត់អូរព្រំ ដែនត្រូវនគរបាល ចាប់ខ្លួនតែម្តង។

ក្រោយពីបានសារភាព ហើយមេខ្យល់ទាំង២នាក់ ត្រូវបានរៀបចំសំណុំ រឿងបញ្ជូនខ្លួនទៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម និតិវិធីច្បាប់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *