ចោរ១នាក់ថ្លើមធំហ៊ាន លួចគោអ្នកស្រុក ៣ក្បាលដឹកតាមរថយន្ត ត្រូវនគរបាលស្រុក ស្វាយចេក ចាប់ឃាត់ខ្លួន

(ខេត្តបន្ទាហមានជ័យ)៖ ចោរ១នាក់មិនដឹងថ្លើម ប៉ុណ្ណាហ៊ានលួចគោអ្នក ស្រុក៣ក្បាលដឹកតាម រថយន្ត ត្រូវនគរបាល ស្រុកស្វាយចេកឃាត់ ខ្លួនបាននៅវេលាម៉ោង ១រំលងអាធ្រាត្រយប់ ចូលថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យ កកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា ចោរលួច គោនោះមាន ឈ្មោះ សោន ម៉ាញ ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ  ស្រុកព្រះវិហារ ខេត្តព្រះវិហារ ។

លោកបានបន្តថាការ ឃាត់ចោរនេះបាន ក្រោយពីទទួលព័ត៌មាន ពីម្ចាស់គោ ឈ្មោះ វ៉ាត់  ផុន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា នៅយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួច គោញីរបស់គាត់ដល់ ទៅចំនួន៣ក្បាល ដែលចងទុក នៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាក ហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥ ។

ក្រោយពីបានទទួល ព័ត៍មានហើយ លោកបានដឹក នាំកំលាំងនគរបាល១ក្រុម ចាំស្ទាក់ផ្លូវចេញចូលទៅ ភូមិប្រាសាទលុះនៅ វេលាម៉ោងជិត២យប់ ឈានចូលថ្ងៃទី២៦ ស្រាប់ឃើញរថយន្ត ដូចមានភិនភាគ ម្ចាស់គោបានរាយការណ៍ កំពុងបើកនៅលើផ្លូវ ជាតិលេខ៥៦A កម្លាំងនគរបាល បានធ្វើការឃាត់ត្រួត ពិនិត្យបានឃើញមានដឹក គោញីចំនួន ៣ក្បាលពិតប្រាកដ ។

លោកអធិការបាន បញ្ជាក់ថាដោយមាន បទបញ្ជាពីលោកឧត្តម សេនីយ៍ទោសិទ្ធិ ឡោះស្នងការ នគរបាលខេត្ត ឃាត់ខ្លួនទាំងគោ និងអ្នកបើករថយន្ត យកមកអធិការ ដ្ឋាននគរបាលស្រុក ស្វាយចេក ដើម្បីសួរនាំ និងចាត់ការតាម និតិវិធីច្បាប់ចំណែក សត្វគោទាំង៣ក្បាល ប្រគល់ជូនម្ចាស់ដើមវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *