ពលករខ្មែរ ១គ្រួសារដឹងថា ឆ្លងកូវីដ -១៩ ក៏ដាច់ចិត្តដើរកាត់ ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក ស្រុក វិញ ត្រូវនគរបាល ការពារព្រំដែនឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរ១គ្រួសារមាន ៥នាក់មានប្តី ប្រពន្ធ និងកូនប្រុស ស្រី៣ ដោយដឹងខ្លួនថា គ្រួសាររបស់គាត់ឆ្លង កូ វីដ -១៩ ក៏ ដាច់ចិត្តដើរកាត់ ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក ស្រុក វិញ កំណើតវិញ ត្រូវនគរបាល ការពារ ព្រំដែន គោក លេខ ៩១១ និង យោធា កងពល ៥១ ធ្វើការ ឃាត់ ខ្លួន បាននៅ វេលាម៉ោង១០ព្រឹក ថ្ងៃ ទី ២៥ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច ខាងមុខស្តាហ្គោល ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាតាមការអះអាងរបស់ ប្រពន្ធបានឲ្យដឹងថា ក្រុមគ្រួសាររបស់កាត់ ដើរកាត់ព្រៃទាំងប្រថុយ ប្រថានចេញពី ប្រទេសថៃវិលមក ផ្ទះវិញព្រោះ គាត់ ធ្លាក់ខ្លួន ឈឺ សង្ស័យឆ្លង កូវីដ១៩ គាត់ជា អាជីវករ លក់ដូរនៅ ផ្សាររុងក្លឿ ស្រុកអារញ្ញខេត្ត ស្រះកែវ ប្រទេស ថៃ និង មានទីលំនៅក្នុង សង្កាត់ប៉ោយប៉ែត ។

មន្ត្រីនគរបាលបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រពន្ធគ្រួសរគាត់ទៅ ប្រទេសថៃនោះទៅ ជាមួយមេខ្យល់២ នាក់ជួយឆ្លងដែន ទៅប្រទេស កាលពីវេលា ទៀបភ្លឺ ថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ កន្លងមក តែ ជនសង្ស័យ ទាំង២នាក់ នោះត្រូវ សមត្ថកិច្ច ឃាត់ខ្លួនហើយ ។

គាត់បន្តថាមកដល់ស្រុកថៃ ស្ថានភាព គ្រួសាររបស់គាត់ បានធ្លាក់ខ្លួន ឈឺមិនអាចនៅដី ថៃបាន ក៏បង្ខំចិត្តនាំគ្នាឆ្លងដែន ចូលមកកម្ពុជា ដោយខ្លួនឯងតែម្តង ។

ក្រោយសាកសួរនិង ធ្វើកំណត់ហេតុ គ្រួសា១នេះត្រូវ បាននគរបាល ការពារ ព្រំដែនគោកលេខ៩១១ និង យោធាកងពល៥១បញ្ជូន តាមរថយន្តយោធា យកទៅធ្វើ ចត្តាឡីស័កនៅទីតាំង មួយក្នុងក្រុងប៉ោយប៉ែត ។

គ្រួសារនេះពេល ក្រុមគ្រូពេទ្យ ធ្វើតេស្តរហ័យ រួចមកមាន អ្នកកើតកូវីដ១៩ ទាំងអស់ពិតប្រាកដមែន ។ ពិតជាសំណាងល្អហើយ ដែលកម្លាំងជួរមុខ ទប់ស្កាត់និងដឹងទាន់ ពេលកុំឲ្យ រីករាលដាលបន្តទៅ អ្នកដទៃ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *