ផ្ទះមួយខ្នងមានទំហំ ៤គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ត្រូវបានភ្លើងឆេះ ខ្ទេចខ្ទីអស់គិតជា ទឹកប្រាក់ប្រហែល ៣០មុឺនបាទ

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះមួយខ្នងមានទំហំ ៤គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ ស័ង្កសី ជញ្ជាំងស័ង្កសី ត្រូវបានភ្លើងឆេះ ខ្ទេចខ្ទីអស់ នៅវេលាម៉ោង ១២យប់ឈាន ចូលថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិត្របែក ឃុំបន្ទាយនាង ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការ ស្រុកមង្គលបូរី បានប្រាប់អ្នក យកព័ត៍មាន ឲ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើង ឆេះនោះមាន ឈ្មោះលឹម សេងលី ភេទស្រី អាយុ៤៤ឆ្នាំ ជាស្រីមេម៉ាយ រស់នៅ ភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ ឲ្យដឹងបន្តទៀតថានៅ ពេលកើតហេតុពេល ម្ចាស់ផ្ទះកំពុងដេកលង់ លក់ស្រាប់ភ្លើងឆេះ ចេញពីកុបភ្លើងមួយ សន្ទុះក្រោយមកភ្លើង ចាប់ឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែ យប់ជ្រៅពេកគ្មាន រថយន្តពន្លត់អគ្គីសភ័យ ចេញមកជួយពន្លត់មាន អ្នកជិតខាងជួយពន្លត់ ទើបភ្លើងឆេះតាមចិត្តរហូត ដល់រលក់តាមដំណើរ សំណាងណាស់ ក្នុងនោះគ្មានរាល ដាលដល់ផ្ទះអ្នកជិតខាង និងគ្មានមនុស្ស របួសនិងស្លាប់ ចំណែកទ្រព្យសម្បត្តិ ខូចខាតមានផ្ទះមួយខ្ន ងទំហំ៤គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិង សំភារៈក្នុងផ្ទះសំ លៀកបំពាក់ ទូរទស្សន៍១គ្រឿង បាស់១ និងសំបុត្រ បញ្ជាក់កំណើត សរុបជាទឹកប្រាក់ អស់ប្រហែល ៣០ម៉ឺនបាទ។

មូលហេតុដោយសារ ទូសេខ្សែភ្លើង ក្រោយពីកើតហេតុហើ យសមត្ថកិច្ចចុះ មករៀបចំសណ្តាប់ ធ្នាប់ឲ្យម្ចាស់ផ្ទះរស់ នៅបណ្តោះអាសន្នសិន ទំរាំងក្រុមការងារជួយ ជួសជុលផ្ទះឡើងវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *