ជនសង្ស័យម្នាក់គំរាមម្តាយ យកលុយទៅទិញ ថ្មាំញៀនជក់ម្តាយគ្មាន លុយឲ្យយកអង្រែ វាយគាត់របួសធ្ងន់និង បំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះខ្ទេចត្រូវអាវុធហត្ថ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់គំរាប ម្តាយយកលុយទៅ ទិញថ្នាំញៀនជក់ម្តាយ គ្មានលុយឲ្យ ស្រាប់តែយកអង្រែ វាយគាត់ឲ្យរបួស ធ្ងន់និងបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះខ្ទេចអស់ ទៀតត្រូវអាវុធហត្ថ ឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ហើយការឃាត់ខ្លួន ជនសង្ស័យនេះមកពី ម្តាយឈ្មោះ សៀង មួយ អាយុ៦១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ស្រ្តី ដែលជាម្ដាយ ជនសង្ស័យហើយ លោកបានដឹកនាំ កម្លាំងជំនាញចុះដល់ កន្លែងកើតហេតុ ហើយធ្វើការ ឃាត់ខ្លួនឈ្មោះ សៀង អឿត និងដកហូតបាន កាំបិតចំនួន១ដើម ដងឈើ ប្រវែង៦៨សង់ទីម៉ែត្រ ហើយនាំមកកាន់មូល ដ្ឋានកងរាជអវុធហត្ថ ក្រុងដើម្បីធ្វើការសាកសួរ ។

អាវុធហត្ថបានសួរម្តាយ បន្តគាត់បាននិយាយថា កូនប្រុសរបស់គាត់ សព្វថ្ងៃគិតតែយ៉ាងគឺធ្វើ យ៉ាងណាឲ្យតែមាន លុយយកទៅទិញថ្នាំ ញៀនជក់បើអត់វិញ វាយធ្វើបាបគាត់ ឲ្យរបួសធ្ងន់ វាយទ្រព្យសម្បត្តិក្នុង ផ្ទះនិងបង្ករជម្លោះជា មួយអ្នកជិតខាង បន្ថែមទៀតក្នុងនោះជួនកាល មានកាំបិតនិងប៉ះ អីយកទៅវាយ គេនិងទើបគាត់សម្រេច ចិត្តមកប្ដឹង សមត្ថកិច្ចអាវុធតែម្តង។

ជនសង្ស័យត្រូវកម្លាំងជំនាញ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជន សង្ស័យដោយទទួល បានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តជនសង្ស័យ  និងវុត្ថុតាង ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តចាត់ ការតាមច្បាប់ហើយ នៅរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *