មន្ត្រីយោធាស័ក្តិ៣ម្នាក់ ដេកស្លាប់លើអង្រឹង នៅកន្លែងធ្វើការដោយ គ្មានអ្នកណាដឹង

(ខេត្យបន្ទាយមានជ័យ)៖ មន្ត្រីយោធាម្នាក់បានដេក ស្លាប់នៅក្នុងអង្រឹង នៅកន្លែងប៉ុស្តិ៍យាម ទប់ស្កាត់ពលករឆ្លង ដែនខុសច្បាប់ នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គេប្រទះឃើញ សពដេកស្លាប់ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០២១ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនរងគ្រោះ ដែលដេកស្លាប់មាន ឈ្មោះជិន ឈុត ឋានន្តរស័ក្តិអនុ សេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថាបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១គេប្រទះ ឃើញគាត់ដេកស្លាប់ លើអង្រឹងនៅកន្លែង ប៉ុស្តិ៍យាមត្រួពិនិត្យ ទប់ស្កាត់ពលករឆ្លង ដែនខុសច្បាប់ នៅព្រំប្រទល់ខេត្ត បន្ទាយមានជ័យនិង ខេត្តឧត្តរមានជ័យ ក្នុងនោះមានកង កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៨០៧និងកម្លាំង យោធា៦នាក់នៅ ជាមួយផងដែរ ។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តថាករណីមន្ត្រី យោធាដេកស្លាប់គ្មាន អ្នកណាបានដឹងនោះ បើតាមការអះអាង ឲ្យដឹងពីក្រុមគ្រួសារសព មុនពេលស្លាប់ប្តី របស់គាត់បានទៅផ្ទះ ហើយប្រាប់ថាមិន ស្រួលខ្លួន មានអាការៈឈឺក្បាល បន្ទាប់មកគាត់បាន កោសខ្សល់ឲ្យ រួចក៏ត្រឡប់ មកកន្លែងធ្វើការវិញ លុះព្រឹកឡើងលឺ ដំណឹងថាប្តីគាត់ស្លាប់ ។

ក្នុងនោះគេបានរាយការណ៍ ទៅនគរបាលជំនាញ ក៏ដូចជាគ្រូពេទ្យចុះ មកដើម្បីពិនិត្យលើខ្លួនសព ។នគរបាលបាន បន្តថាសពជនរងគ្រោះ គ្រូពេទ្យបានធ្វើ ការយកសំណាកតេស្តរ កមេរោគកូវីត.១៩លទ្ធផល អវិជ្ជមាន(-) ។

បើពិនិត្យលើដងខ្លួនសព ពុំឃើញមានស្លាក ស្នាមអ្វីពាក់ព័ន្ធនឹង បទល្មើសទេតាម ការអះអាងរបស់គ្រូពេទ្យ បញ្ជាក់ថា មន្ត្រីយោធាដែលស្លាប់ នេះគាត់កើតជម្ងឺខ្វះ ជាតិស្កសពត្រូវបាន ប្រគល់ជូនក្រុម គ្រួសារយកទៅចាត់ ចែងធ្វើបុណ្យតាម ប្រពៃណីហើយផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *