លោកឧកញ៉ា ស្រីចាន់ថន បានជួបជាមួយប្អូនប្រុស ហុង ភារិន ក្នុងទឹកដី ប្រទេសថៃ ហើយជជែកគ្នាអំពី……..

(ភ្នំពេញ)៖ បើយោងតាម អាខោន គណនី ហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន បានបង្ហោះថាលោក បានជួបជាមួយប្អូនប្រុស ហុង ភារិន នៅក្នុងប្រទេសថៃ ហើយ ក្នុងនោះដែរលោក ក៏បានសរសេររៀបរាប់ថា៖

«ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ខ្ញុំបាទ​ មុននឹងទៅ ជួប ពិភាក្សា ការងារ​ ជាមួយភ្ញៀវ វិនិយោគទន់ធំ​ៗ ជាមួយជនជាតិថៃ​ បានស្កាត់ជួប​ កូនខ្មែរមួយរូប ដែល មានសមត្ថិភាព បញ្ញាដ៏អស្ចារ្យ ជាមុនសិន​ !!! ❤️???

ក្រៅពីញាំកាហ្វេ​ នឹងសំណេះ សំណាលអំពីការ សិក្សារៀន សូត្ររបស់ប្អូនផ្ទាល់ ថែមទាំង ការ ជជែកគ្នាអំពីការ រីកចំរើននរបស់ ប្រទេសកម្ពុជា ប្អូនប្រុស​ ហុង​ ភារិ​ន​ មានការរីករាយ សប្បាយ ចិត្ត​ ព្រោះប្អូនប្រុស​កំពុង សិក្សាផ្នែកអភិវឌ្ឍ ជនបទស្រាប់។

ទន្ទឹមនេះ លោក ស្រី​ ចាន់ថន​ ក៏មានសេចក្ដីរីករាយ​ ហេីយប្រាប់ថាការងារនេះ​ ពិតជាត្រូវចិត្ត បងណាស់​ យើងគួររួមគ្នាចូល រួមអភិវឌ្ឍប្រទេស ជាតិ​យើង ជាពិសេសជួយ ដល់ប្រជាពលរដ្ឋ អោយមានការងារធ្វើ​ ដើម្បីកុំអោយពួក គាត់ចំណាកស្រុក​ មកធ្វើការនៅ ប្រទេសគេ​ ក៏ដូចជា ជួយប្អូនប្រុស​ នឹងក្រុមគ្រួសារគ្រួសារ​ អោយមានជីវ ភាពល្អប្រសើរជាងមុន​ ។

ក្នុងនោះដែរ ប្អូនប្រុស​ ហុង​ ភារិ​ន​ ក៏បានប្រាប់ លោកឧកញ៉ាថា​ ពេលប្អូនរៀនចប់​នៅ ប្រទេសថៃ​ នឹងបន្តរៀននៅ ក្រៅប្រទេសថែមទៀត​ ក្រោយចប់សព្វ គ្រប់អស់​ នឹងចូលរួមជាមួយ លោក ធ្វើការងាររួមចំណែក ដើម្បីកសាង​អភិវឌ្ឍ ​ប្រទេសជាតិ ដើម្បីជួយដល់សង្គម ​ជាតិយើង​  ព្រោះប្អូនប្រុស ​ស្រលាញ់លោក ឧកញ៉ាដូចជាបង ប្រុសបង្កើត​ ព្រោះបានរាប់អានគ្នា ស្គាល់គ្នា យូរហើយតាម រយ:​ការងារអំពើល្អ​ នឹងការងារមនុស្សធម៌ ដែលជានិច្ចកាល លោកបានជួយ មនុស្សជាច្រើន ដោយមិនបានរើស អើងនិងគណបក្ស នយោបាយណាឡើយ គឺជួយតាម ទឹកចិត្តនិងមនុស្សធម៌។

លោក ស្រី ចាន់ថន​ បានបញ្ចេញទស្សន:ថា​ ៖​ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមាន មោទនៈភាពណាស់ សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្ត ការ សិក្សា នៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួម បង្ហាញសមត្ថភាព ពិសេស នៃ ការធ្វើតេស្ត សមត្ថភាពនៃការ ចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ ទូរទស្សន៍​ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើក ទឹកចិត្តដល់រូបប្អូន ប្រុស​ ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួម ជួយជាថវិកា ជូនប្អូនចំនួន (៤លានរៀល) ផងដែរ​ សម្រាប់ជួយសម្រួល ដល់ការសិក្សារបស់ ប្អូនបន្តទៀត​ តាមការសន្យា នាពេលកន្លងមក ។

សូមបញ្ជាក់ ផងដែរថា​ រឿងប្អូនប្រុស​ ហុ​ង​ ភារិន​ ចូលសញ្ជាតិថៃនោះ​ គឺមិនទាន់មាន ការពិត​ ដូច ពត៌មានលេច លឺនោះទេ​ (​ គ្រានតែល្បីតៗគ្នា​ តែប៉ុណ្ណោះ​ )​ ៕»

You might like

Leave a Reply

Your email address will not be published. Required fields are marked *