អភិបាលខេត្តបន្ទាយមានជ័យ ដាក់វិធានការឲ្យចៅសង្កាត់ ក្នុងក្រុងប៉ោយប៉ែត ត្រូវចែកតារាង តម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា គ្រប់ភូមិដើម្បីជូន ដំណឹងដល់ប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ លោក អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ ក្នុងវេទិកាសាធារណៈ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុង ប៉ោយប៉ែត បានដាក់វិធាន ការឲ្យចៅសង្កាត់ទាំងបី ក្នុងក្រុងប៉ោយប៉ែត ចែកតារាងតម្លៃ អចលនទ្រព្យ  សម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា (តម្លៃគិតពន្ធប្រថាប់ត្រា) ឲ្យបានគ្រប់ភូមិទាំងអស់ ដើម្បីផ្តល់ ភាពងាយស្រួលដល់ ប្រជាពលរដ្ឋបំពេញ កាតព្វកិច្ចបង់ពន្ធប្រថាប់ ត្រាជូនរដ្ឋឲ្យបានត្រឹមត្រូវ។

ដោយការដាក់វិធាន លើចៅសង្កាត់ទាំងបី នៅក្រុងប៉ោយប៉ែត ធ្វើយ៉ាងណាចែក តារាងតម្លៃ អចលនទ្រព្យ សម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ជូនគ្រប់ភូមិទាំងអស់ ហើយត្រូវពន្យល់ ឲ្យពួកគាត់យល់ច្បាស់ ដើម្បីពន្យល់ដល់ ប្រជាពលរដ្ឋបន្ត ឲ្យបានក្នុងសប្តាហ៍ទី ១ដើមខែកញ្ញា ខាងមុខនេះ។

នៅក្នុងវេទិកានោះដែរ មតិសាធារណៈ របស់ប្រជាពលរដ្ឋ ប្រតិកម្មលើការវាយថ្មី លើតម្លៃអចលន ទ្រព្យ សំរាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា មានតម្លៃថ្លៃ លើសពីហាងឆេងទីផ្សារ ដែលភូមិសាស្ត្រ ខ្លះត្រូវឡើងពី ១ម៉ែត្រក្រឡា១៥ដុលា្លរ ឡើងរហូត១ម៉ែត្រ ក្រឡា៤៥ដុល្លារផងដែរ។

ក្នុងនោះក៏មានការរិៈគន់ ពីភាពយឺតយ៉ាវ របស់មន្ត្រីពន្ធដារខេត្ត លើការធ្វើឯកសារ បង់ពន្ធ ប្រថាប់ត្រាផងដែរ។

ពាក់ព័ន្ធនិងការលើក ឡើងក្នុងវេទិកាសា ធារណៈនេះ លោក ព្រីម សាលី ប្រធានសាខាពន្ធ ដារខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការធ្វើឯកសារ បង់ពន្ធប្រថាប់ត្រា ភាគច្រើនមិន មែនយឺតនៅកន្លែង ពន្ធដាឡើយ គឺយឺតដោយសារតែ អ្នករត់ការឯកសារ ដែលម្ចាស់ដីបាន ពឹងឲ្យរត់ការជំនួស ដោយមិនបានរត់ការខ្លួនឯង ហើយពេលខ្លះម្ចាស់ អលនទ្រព្យត្រូវខាតបង់ ដោយអ្នករត់ការយកលុយ ចាយអស់មិនបាន រត់ការឲ្យក៏មាន។

ម្យ៉ាងវិញទៀត ឯកសារមួយចំនួន ដែលបង្កកទុកនោះ មិនមែនមន្ត្រីធ្វើ យឺតយ៉ាវទេ គឺមិន ធ្វើឲ្យតែម្តង ដោយសារម្ចាស់ដើម ឬអ្នកទិញអចលន ទ្រព្យនោះ នៅជាប់ជំពាក់ ប្រាក់ពន្ធ ពីអាជីវកម្មផ្សេងៗ ដោយលោកបញ្ជាក់ថា អ្នកខ្លះជំពាក់រហូត ដល់រាប់រយលាន រៀលក៏មានដែរ។

ដោយឡែក ពាក់ព័ន្ធទៅនិង ការវាយតម្លៃថ្មី លើតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋាន គិតពន្ធ ប្រថាប់ត្រា ដែលក្នុងវេទិ កាថាថ្លៃនោះ លោកព្រីម សាលី បានបញ្ជាក់ថា តម្លៃនេះ គឺជាតម្លៃ ដែលខាងមន្ត្រី ពន្ធដារបានពង្រាង ដើម្បីឆ្លងយោបល់ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៅក្នុងខេត្ត  ដើម្បីដាក់ឆ្លង ទៅក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ធ្វើការសម្រេច ជាចុងក្រោយផងដែរ។ ដោយលោកបញ្ជាក់ថា ការធ្វើតម្លៃពង្រាងនេះ គឺជាតម្លៃរបស់យើង​ ដែលបានធ្វើទាំងអស់គ្នា  ច្រៀសវាងការចោទ មកលើតែមន្ត្រីពន្ធដារ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *