លោកវរសេនីយ៍ឯក ឈឿងគឹមសុង បានដឹក កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  នៃស្នងការដ្ឋាន នគរបាលខេត្តឃាត់ ខ្លួនក្រុមក្មេងទំនើង ចំនួន៦នាក់ពីបទ ប្រើហិង្សាដោយ មានស្ថានទម្ងន់ទោស???

(ខេត្តបាត់ដំបង)៖ ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  (សាត  គឹមសាន  )ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ក៏ដូចជា  លោក វរសេនីយ៍ឯក  (លឹម  ពពុទ្ធីឡា) ស្នងការរង  ផែនការងារ  នគរបាល ព្រហ្មទណ្ឌ  និង មានការសម្របសម្រួលលើនីតិវិធីពី  ឯកឧត្តម ( កែវ  សុជាតិ ) ព្រះរាជអាជ្ញា  នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង  នៅ ថ្ងៃទី  ១៩  ខែ  កក្កដា  ឆ្នាំ  ២០២១  វេលាម៉ោង  ១៧:២០  នាទី  នៅ ចំណុច ក្រុមទី  ១៧  ភូ មិ អូរខ្ជាយ  ឃុំ អូរដំបង ១  ស្រុក សង្កែ  ខេត្ត បាត់ដំបង  លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប  សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សង្កែ  ចុះ ប្រតិបត្តិការ  បង្ក្រាប ក្រុមក្មេងទំនើងចំនួន៦.នាក់ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស  និង  ធ្វើ ឲធ្វើឲ្យខូចខាតដោយចេតនា (  ប្រេីប្រាស់ កាំបិត កាប់  )  និង បាន នាំខ្លួន ជនសង្ស័យ  ១នាក់  ឈ្មោះ  យឿន  វ៉ាន់ ថៃ  ភេទប្រុស  អាយុ  ១៨  ឆ្នាំ  មានទីលំនៅ ភូមិ កំពង់ពិល  ឃុំ វត្ត តាមឹម  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។

បន្ត រហូត ដល់ វេលាម៉ោង  ១៩:៣០  នាទី  ថ្ងៃ ខែ ឆ្នាំ ដដែល  នៅ ចំណុច ផ្ទះ របស់ ជនសង្ស័យ  ឈ្មោះ យឿន  វ៉ាន់ ថៃ  កម្លាំងសមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន  ០៥  នាក់  បន្ថែម ទៀត ៖

១ ឈ្មោះ  គេង  សុថេត  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ ភូមិ ទួលល្វៀង  ឃុំ អូរដំបង ២  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។

២ ឈ្មោះ  ម៉ៅ  ប៊ុន យ៉ុង  ភេទប្រុស  អាយុ  ២០  ឆ្នាំ  មានទីលំនៅ ភូមិ ត្រាង  ឃុំ អូរតាគី  ។

៣ ឈ្មោះ  ភណ្ឌ័  សំភេទ  ភេទប្រុស  អាយុ  ១៥  ឆ្នាំ  មានទីលំនៅ  ភូមិ ត្រាង  ឃុំ អូរតាគី  ។

៤ឈ្មោះ  រិ  សារ៉ាក់  ហៅ  ប៉ោត  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ  ភូមិ ត្រាង  ឃុឃុំអូរតាគី។

៥ ឈ្មោះ  វ័យ  រ៉ាវីន  ភេទប្រុស  អាយុ  ២០  ឆ្នាំ  មានទីលំនៅ ភូមិ ត្រាង  ឃុំ អូរតាគី  ស្រុក ថ្មគោល  ខេត្ត បាត់ដំបង  ។

លោកវរសេនីយ៍ឯក (ឈឿងគឹមសុង) បានប្រាប់បន្តឲ្យដឹងទៀតថា: វត្ថុតាង ដែលសមត្ថកិច្ច ជំនាញចាប់ដកហូតរួមមាន ៖  ១-  កាំបិត ខ្វែវ  ដង ដែក ប្រវែង  ១ ម៉ែត្រ  ចំនួន  ០១  ដេីម  ២- កាំបិត កែច្នៃ ដង ឈេី មុខ ស្រួច ប្រវែង  ១  ម៉ែត្រ  ចំនួន  ០១  ដេីម  -៣- ម៉ូតូ ចំនួន  ០១  គ្រឿង  ម៉ាក ហុងដា ឌ្រីម  សេ  ១២៥  ពណ៌  ខ្មៅ  បាញ់ ថ្នាំ ពណ៌  ក្រហម  ស៊េរីឆ្នាំ  ២០១៦  បិតតែម  ស៊េរីឆ្នាំ  ២០២១   គ្មាន ស្លាកលេខ ។

ក្រុមក្មេងស្ទាវទំនើងទាំង ០៦  នាក់ ខាងលេី  រួម ជាមួយ បក្សពួក មួយ ចំនួន ទៀត  ដែល កំពុង រត់ គេចខ្លួន  បាន ចូលរួម ធ្វេី សកម្មភាព យក កាំបិត ខ្វែវ  កាប់ ទៅ លេី ជនរងគ្រោះ

ឈ្មោះ ឈាន  សា ឃីម  ភេទប្រុស  អាយុ  ២០  ឆ្នាំ  មានទីលំនៅ  ភូមិ  ភ្ជាវ  ឃុំ ត្រែង  ស្រុក រតនៈ មណ្ឌល  ខេត្តបាត់ដំបង  បណ្តាល ឲ្យ រងរបួស មុត រលាត់ ស្បែក លេី ខ្នង  ចំនួន  ០៣  កន្លែង  និង យក កាំបិត  ដុំ ថ្ម  កាប់ នឹង គប់ ទៅ លេី ម៉ូតូ របស់ ជនរងគ្រោះ  បណ្តាល ឲ្យ ខូចខាត  កាលពី ថ្ងៃទី  ១៨  ខែ  កក្កដា  ឆ្នាំ  ២០២១  វេលាម៉ោង  ១៦:៣០  នាទី  នៅ ចំណុច តូប លក់ ប្រហិត  ស្ថិត ក្នុង ភូមិ ភ្នំគល់  ឃុំ កន្ទឺ  ស្រុក បាណន់  ខេត្ត បាត់ ដំបង  ។

បច្ចុប្បន្ន ក្រុមក្មេងទំនើង ខាងលើទាំងអស់ត្រូវ បានកម្លាំងការិយាល័យ ជំនាញកំពុងតែធ្វេីការ សាកសួរ ហ្នឹងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលា ដំបូងខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់។ ដោយ លោកសឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *