គ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តនិងម៉ូតូ បណ្តាលបុរស ចំណាស់ម្នាក់បាន ស្លាប់ខណៈពេល បញ្ជូនទៅកាន់ មន្ទីពេទ្យបង្អែក

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាល បុរសវ័យចំណាស់ ម្នាក់បានស្លាប់ខណៈ ពេលបញ្ជូនទៅដល់ មន្ទីពេទ្យបង្អែក ហេតុការនេះ  កើតឡើងកាល កាលពីព្រឹក ថ្ងៃទី៣០ខែសីហាឆ្នាំ ២០១៩វេលាម៉ោង៨និង ៥០នាទីនៅត្រង់ចំណុច ផ្លូវជាតិ៥៨Bចន្លោះគីឡូ ម៉ែត្រលេខ១៥និង លេខ១៦ស្ថិតក្នុងភូមិអូរ ដាឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនរងគ្រោះមាន ឈ្មោះ ខែក ញ៉យ ភេទប្រុសអយុ៦៨ឆ្នាំ  សមាជិក សមាគមអតីតៈយុទ្ធ ជនស្រុកកំរៀងរស់ នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្ត បាត់ដំបងបាន បើកម៉ូតូហុងដាវ៉ែវ C១០០ពណ៌ ក្រហមគ្មានស្លាក់លេខ បើកបរក្នុងទិសដៅ ពីលិចទៅកើតមក ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាកកាមរី ឆ្លាមព័ណ៌បៃតងចាស់ ពាក់ ស្លាក់ លេខភ្នំពេញ ២A២៩៧៧បាន បុកបណ្តាលអោយ រងរបួសធ្ងន់ចំណែក អ្នកបើកបរ រថយន្តបាន គេចខ្លួនបាត់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករឡើងដោយ រថយន្ត បុកម៉ូតូក្នុងទិសដៅ បញ្ច្រាស់ទិសគ្នាបណ្តាល អោយជនរងគ្រោះរង របួសធ្ងន់ព្រមទាំង បានស្លាប់បាត់បង់ អាយុជីវិតខណៈពេល បញ្ជូនសង្គ្រោះទៅដល់ មន្ទីពេទ្យបង្អែកត្រាង ក្នុងស្រុកកំរៀង។

ក្រោយពីកើតហេតុ កម្លាំងជំនាញនគរបាល ស្រុកកំរៀងបានចុះវាស់វែងនិងយក រថយន្តនិងម៉ូតូ មករក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកដើម្បីរងចាំការដោះ ស្រាយនៅពេលក្រោយ ចំណែក សាកសពក្រោយពីបាន ពិនិត្យរួចរាល់ហើយកម្លាំង ជំនាញក៏ប្រគល់អោយ សាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាម់ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *