ឯកឧត្តមថ្នាក់ដឹកនាំ មានតែលើកម្រាមដៃដប់ ចំពោះបងប្អូនប្រជាពលរដ្ឋ នូវបញ្ហាដីធ្លីដ៏ស្មុគស្មាញតម្រូវអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការដោះស្រាយបញ្ចប់ សូមកុំបន្តទៀតអត់ ចំណេញទេ ទាំងសងខាង

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រ កម្ពុជានិង ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្ត រួមជាមួយក្រុម ការងារមន្រ្តីជំនាញ បានដឹងនាំកិច្ចប្រ ជុំរកដំណោះស្រាយ ដីធ្លីចំនួន២ករណីនៅទីស្នាក់ការបឹងចង្រុក។

ករណីទី១ នៅក្នុងតំបន់ដែន ជម្រកសត្វ ព្រៃរនាមដូនសំ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ និងករណីយទី២ សម្រប់សម្រួលជូន ប្រជាពលរដ្ឋ១៦៧គ្រួសារ ស្ថិតនៅចំណុចភូមិ សាស្រ្តស្រុកម៉ាឡៃ ។

ក្នុងនោះផងដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធ កាល័យសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណា ចក្រកម្ពុជាក៏បាន អំពាវនាដល់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងចំណុចដី ភូមិសាស្ត្រ ខាងលើ នូវបញ្ហាដីធ្លីដ៏ ស្មុគស្មាញគឺ តម្រូវទុកអោយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ធ្វើការដោះ ស្រាយជូនដើម្បីបញ្ចប់បញ្ហា ហើយសូមបងប្អូន ប្រជាពលរដ្ឋទាំង អស់កុំគ្នាបន្តររំខានទៀត ដល់អាជ្ញាធរដែល កំពុងដោះស្រាយជូន ព្រោះជារឿងអត់ ចំណេញទេ ទាំងសងខាង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *