ប្រធានគណបក្ស ប្រជាជនខេត្តកំពត ក្រើនរម្លឹកដល់ សមាជិកឲ្យគិតគូរ ពីប្រយោជន៍ជាតិ ពលរដ្ឋ និងបក្សជាធំ

(ខេត្តកំពត)៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត បានក្រើនរម្លឹក ដល់សមាជិកបក្ស របស់ខ្លួន នៅពេល ធ្វើអ្វីមួយត្រូវគិតគូរ ដល់ផលប្រយោជន៍ជាតិ ប្រយោជន៍ពលរដ្ឋ និងបក្សជាធំ ពិសេសត្រូវរួមសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ របស់គណបក្ស។

ថ្លែងនៅក្នុងពិធីជួប សំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះ ពេញសិទ្ធិចំនួន១៣ រូបនិងបម្រុងចំនួន១៥រូប នៃក្រុមប្រឹក្សាក្រុង បូកគោខេត្តកំពតដែល នឹងដំណើរការបោះឆ្នោត នៅថ្ងៃទី២៥ខែកក្កដា  ឆ្នាំ២០២១ខាងមុខនេះ។

កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ឯឧត្តម ជាវ តាយ សមាជិកគណៈ កម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណ បក្សប្រជាជនខេត្តកំពត បានលើកឡើងថា សមិទ្ធផលជាច្រើនក្រៃលែង រយៈពេល ៤២ឆ្នាំកន្លងទៅនេះ គឺផ្ដើមចេញពីជ័យ ជម្នះ៧មករា ប្រជាជនកម្ពុជា បានសម្រេច នូវការផ្លាស់ប្ដូរ សង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់។

កម្ពុជា បានប្រែក្លាយពីវាល ពិឃាតនៃរបបប្រល័យ ពូជសាសន៍ ពីសមរភូមិនៃ សង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ពីគំនរផេះផង់ ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជន គ្រប់រូបបានរស់ នៅប្រកបដោយក្តី សង្ឃឹមយ៉ាងសុខដុមរមនា ក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមបានបន្តថា ដើម្បីការពារសមិទ្ធិផល  និងបន្តការអភិវឌ្ឍន៍ ទៅមុខទៀត សមាជិកម្នាក់ត្រូវលើក កម្ពស់មនសិការស្នេហាជាតិ បក្ស មានវិន័យត្រឹមត្រូវ ដោយប្រកាន់ជំហរ ក្នុងការអនុវត្ត របបសមូហភាពដឹកនាំ, ម្នាក់ៗទទួលខុសត្រូវ។ ត្រូវមានស្មារតីគិតអំពី ផលប្រយោជន៍របស់ជាតិ ប្រជាជន និងបក្សមុន នឹងគិតធ្វើអ្វីមួយ , ត្រូវយកចិត្តទុកដាក់ក សាងទំនាក់ទំនងល្អ ជាមួយប្រជាជន លើកកម្ពស់ការ ចូលរួម  ពង្រឹងសមត្ថភាព និងអនុវត្តការងារ ប្រកបដោយគុណធម៌ ដើម្បីសម្រេច ភារកិច្ចជូនគណបក្ស ។ ពិសេសត្រូវមាន ជំហរអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវលក្ខន្តិកៈ គណបក្សប្រជាជនកម្ពុជា និងត្រូវបោះឆ្នោត ជូនគណបក្សប្រជានកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខ និងត្រូវសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ហើយជានិច្ចកាល ក៏ត្រូវតែជួយមតិគ្នា ទៅវិញទៅមក ដើម្បីការរីកចម្រើនក្នុង បក្សនិងប្រទេសជាតិ។

ឯកឧត្តមប្រធាន គណបក្សប្រជាជន ខេត្តកំពត ក៏បានសម្ដែងក្ដីសង្ឃឹម ថាគណបក្ស ប្រជាជនកម្ពុជានឹង ទទួលបានលទ្ធ ផលជោគជ័យ លើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោនៃខេត្តកំពត  អាណត្តិទី១ ដែលនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោមការរៀបចំដោយ គណៈកម្មាធិ ការជាតិរៀបចំការ បោះឆ្នោតនាពេលខាងមុខ នេះពុំខានឡើយ។

សូមបញ្ជាក់ថា ក្នុងដំណើរការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោអាណត្តិ ទី១នេះ មានគណបក្សចំនួន ៤ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជន កម្ពុជា,គណបក្សហ៊្វុន ស៊ិនប៉ិច,គណបក្ស សញ្ជាតិកម្ពុជា និងគណបក្ស យុវជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *