ជនសង្ស័យម្នាក់ ជក់ថ្នាំញៀនខ្លាំង មានទាំងអាវុធ សម្លាប់មនុស្ស ត្រូវកំលាំង អាវុធហត្ថ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់អ្នក ជក់ថ្នាំញៀនយ៉ា សកម្មមានកូនកាំបិត ដែកឆាប កាំបិត ខ្វែវស្នាប់ដៃដែក កែឆ្នៃសម្រាប់ការពារ ទ្រូងបំរុងចេញធ្វើ សកម្មភាពច្បាំង តតាំងនិងគូរ សត្រូវ ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី  នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងបាន ចុះល្បាតការពារ សន្តិសុខរក្សា សុវត្ថិភាពនិង សណ្តាប់ធ្នាប់ក្នុង ភូមិសាស្រ្តក្រុង លុះល្បាតដល់ចំណុចផ្លូវ រថភ្លើងស្ថិតនៅ ភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យបាន១នាក់ មាន ឈ្មោះ សែន ជ័យ ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេ លាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចដកហូត វត្ថុតាងរួមមានកូន កាំបិត ចុងស្រួចប្រវែង ០.២៣ស.ម ចំនួន១ដើម ដែកឆាបចុង ស្រួចប្រវែង ០.១៩ស.ម ចំនួន ១ដើម កាំបិតខ្វែវប្រវែង ០.៧៧ស.ម ចំនួន១ដើម ស្នាប់ដៃកែឆ្នៃ ចំនួន ១ ដែកកែឆ្នៃ សម្រាប់ការពារ ទ្រូង និងខ្នង ចំនួន ១ ហើយបានបញ្ជូន មកទីបញ្ជាការ ដ្ឋានកងរាជអាវុធ ហត្ថខេត្តដើម្បី ចាត់ ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទទួល ការងារបទល្មើស គ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធខេត្ត លោកបានចាត់ ឲ្យកម្លាំងជំនាញសាក សួរចម្លើយ លើ ជនសង្ស័យបាន ឆ្លើយសារភាពថា កន្លងមកខ្លួន តែងតែប្រើប្រាស់ គ្រឿងញៀនជា ប្រចាំនិង ជាក្រុម សកម្មក្នុងការ វាយតប់និងកាប់ ចាក់គ្នាក្នុងក្រុង ប៉ោយប៉ែតយ៉ាស កម្ម ក្រោយពីបញ្ចប់ ការស៊ើបអង្កេតនិង ការធ្វើតេស្តរកសារ ធាតុញៀនរួចមកជន សង្ស័យត្រូវ បានចោទប្រកាន់ ពីបទ ប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធ កែឆ្នៃខុសច្បាប់ កម្លាំង ជំនាញបទល្មើស គ្រឿងញៀនកង រាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំ រឿងបញ្ជូនទៅ សាលា ដំបូងខេត្តដើម្បី ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *