ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលបានចាត់តំណាងដឹកនាំសហការី យកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនគ្រួសារ មន្ត្រីនគរបាលចំនួន២នាក់ វិជ្ជមានកូវីដ-១៩ នឹងកំពុងសម្រាកព្យាបាល???

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចាត់តំណាងដឹកនាំសហការី នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនគ្រួសារ មន្ត្រីនគរបាលខេត្ត ចំនួន២នាក់ វិជ្ជមានកូវីដ-១៩ នឹងកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលព្យាបាលវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស និងមណ្ឌលសហគ្រាសស្រែអំបិល ខេត្តកំពត។ អំណោយខាងលើដោយក្នុងម្នាក់ៗ ទទួលបាន ៖ ថវិកាចំនួន១លានរៀន ,អង្ករ១បាវ ,ទឹកសុទ្ធ1កេះ ,មី១កេះ ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ ,ត្រីខ១យួរ ,ម៉ាស់២ប្រអប់ និងអាល់កុល១ដប៕ដោយលោកសឿសនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *