កម្លាំងនគរបាលចាប់ខ្លួន បុរសម្នាក់ដែលជាប្ដីបាន សម្លាប់ប្រពន្ធនៅខណ្ឌ សែនសុខហើយយក សាកសពទៅប្លុង ចោលនៅឯខេត្តត្បូងឃ្មុំ ហើយតត់គេចខ្លួនដល់ ស្រុកសំឡូតត្រូវអស់ល័ក្ខ???

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១ អនុវត្តតាម​ការណែនាំ របស់លោកឧត្តមសេនីយ៍ទោ (សាត​ គគឹមសាន) ស្នងការនគរបាលខេត្តនិ ងការសម្របសម្រួល លេីនីតិវិធីពីឯកឧត្តម (កែវ​ សុជាតិ​ )ព្រះរា​អាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង​ លោកវរសេនីយឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការណ៍ ជាមួយ​កម្លាំងជំនាញ​នៃ​ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ រួមជាមួយកម្លាំង នគរបាលនៃស្រុកសំឡូត និងកម្លាំងនគរបាល ស្រុករតនមណ្ឌល បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់នៅ ចំណុចផ្ទះ​សំណាក់​មួយ កន្លែងក្នុងស្រុកសំ ឡូត​ខេត្តបាត់ដំបង​ ខណ:​ដែលជនសង័្សយរូបនេះ កំពុងសំងំលាក់​ខ្លួននៅទីនោះ​ ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង័្សយមានឈ្មោះ​ ស៊ាន ហួរ ភេទ ប្រុស អា​យុ ៥១ ឆ្នាំ មានទីលំនៅផ្ទះលេខ ៥៤៣ ផ្លូវលេខ ៥៩៨ សង្កាត់ទំនប់ ខណ័្ឌ សែន សុខ រាជ​ធា​នីភ្នំ​ពេញ ដែលជាឃាតករសម្លាប់​ប្រពន្ធរបស់ខ្លួន​ នា​ពេលកន្លងទៅ​ និងបានរត់គេចខ្លួនមកសំងំ​នៅខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៩​ ខែ​មិថុនា​ ឆ្នាំ​២០​២១​ ជនសង័្សយខាងលេីបាន សម្លាប់ប្រពន្ធរបស់ខ្លួន ឈ្មោះ​គង់​ វុទ្ធី​ អាយុ៥៥ឆ្នាំ​ រួចច្រកចូលទៅក្នុងវ៉ាលី ហេីយយកទៅបោះ ចោលនៅក្នុងទឹកទន្លេ ឯខេត្តកំពងចាម​ មុនពេលគេចខ្លួន​ ហេីយមូ​ល​ហេតុដែល ឈានដល់ការសម្លាប់ ប្រពន្ធខ្លួនឯង​នេះគឺដោយ​ សារ​គាត់ជាមួយ ប្រពន្ធមានទំនាស់រស់ នៅមិនចុះសម្រុងជាមួយ គ្នាជាប្រចាំរហូតឈាន ដល់ការប្តឹង​សុំលែងលះទៅ តុលាការពីភា​គីប្រពន្ធ​ ហេីយ​មុនការសម្លាប់ នេះគាត់និងប្រពន្ធត្រូវចូល ទៅសវ​នាការនៅតុលាការ ចំពោះពាក្យបណ្តឹង ពីការសុំលែងលះនេះ។

នៅពេលនេះសមត្ថកិច្ច នគរបាលខេត្តបាត់ដំបង ​បាន​ប្រគល់ជនសង័្សយ ខាងលេីអោយទៅកម្លាំង ជំនាញនៃនាយកដ្ឋាន ព្រហ្មទណ្ឌដេីម្បីចាត់ ការបន្តតាមនីតិវិធីច្បាប់៕អត្ថបទ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *