ពលករប្រុស.ស្រីចំនួន ៤៥នាក់ បម្រុងឆ្លងដែនទៅ ប្រទេសថៃដោយខុសច្បាប់ ត្រូវបានកម្លាំងវរ:សេ នាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំង សមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន???

(បន្ទាយមានជ័យ)៖ ពលករចំនួន ៤៥នាក់ ស្រីចំនួន ២៣នាក់ ដែលបម្រុងលួចឆ្លងដែន ខុសច្បាប់ ត្រូវបានកម្លាំងកង ពលតូចថ្មើរជើងលេខ៥១ សហការជាមួយសមត្ថកិច្ច ចម្រុះធ្វើការ ឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ដោយមានបទ បញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរ ជើងលេខ៥១ និងដឹកនាំកម្លាំង ផ្ទាល់ដោយលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរ ជើងលេខ៥១៤ បានដឹកនាំកម្លាំង ល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួច ឆ្លងដែនខុសច្បាប់ និង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

ខណៈកងកម្លាំង ចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លង ដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរ ជើងលេខ៥១៤ កងពលតូចថ្មើរ ជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន លោកវរ:សេនីយ៍ទោ ប៉ែនសុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែន ដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ ជាបន្តបន្ទាប់ ជាពិសេសសូមបន្ត ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា។

បច្ចុប្បន្នពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក  ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *