គ្រួសារអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ១៥០០នាក់ ត្រូវបានផ្ដល់ការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង បន្ទាយមានជ័យ???

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងយុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់គ្រួសារ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ និង ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអវុធហត្ថខេត្ត បានអញ្ជើញចុះ ពិនិត្យការចាក់វ៉ាក់សាំង ជូនដល់សមាជិក ក្រុមគ្រួសារអាវុធហត្ថ លើកទី២ នៅតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ។

ក្រុមគ្រួសារអាវុធហត្ថ គឺទទួលបានការយក ចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ លើកទី២ ដែលនេះគឺជាការគិត គូរពីសុខទុក្ខ  ពិសេសក្នុង កាលៈទេសៈដែល ប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺ កូវីដ-១៩ ដែលជាតម្រូវការ ចាំបាច់បំផុតសំរាប់ពួកគាត់។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩នេះ គឺជាការស្ម័គ្រ ចិត្តទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀស បាននូវការចម្លងជំងឺ កូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត  ហើយការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩នេះ ក៏ជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការ ឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសផងដែរ។

ការទទួលបានវ៉ាក់ សាំងរបស់គ្រួសារ អាវុធហត្ថនៅពេលនេះ គឺជាការឆ្លើយតប យ៉ាងទាន់សភាព ការណ៍ខណៈដែល កម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូល ក្នុងសហគមន៍ ២០កុម្ភៈ និងការឆ្លងរីករាលដាលក្នុង ក្រុងប៉ោយប៉ែត និងបានបិទខ្ទប់តំបន់ មួយចំនួនទៀតដែរនោះ ទាមទារត្រូវទទួល បានវ៉ាក់សាំងដើម្បី ការពារពីជំងឺ កូវីដ-១៩ ដែលកំពុងនៅ បង្កជាបញ្ហាធ្ងន់ធ្ងរទូទាំង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅ លើសកលលោក ផងដែរ៕ អត្ថបទ ដោយ លោក មាសនិរន្តរ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *