កម្លាំងនគរបាល ស្រុកសំពៅលូន ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន និងឃាត់ខ្លួនបានជន សង្ស័យ៣នាក់ រួមទាំងវត្ថុតាងបញ្ជូន ទៅកាន់តុលាការខេត្ត

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាន នគរបាលស្រុកសំពៅលូន ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបានជន សង្ស័យ៣នាក់ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី ទាបភ្លឺនៅចំណុចភូមិ អូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនបានប្រាប់ អ្នកយកព័ត៌មានយើង អោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ជួន ណារីន  ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទី២ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទី៣ឈ្មោះសែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាងបា នរួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១០០,២៥ក្រាម (ទាំងសំបក) ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (យ៉ាម៉ា) ចំនួន ២៨គ្រាប់ ទម្ងន់ ២,៤០ក្រាម ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ​ម៉ូតូចំនួន ០២គ្រឿង ១.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-1706 ២-ម៉ាក់ EXClTER ពណ៌ខៀវ សេរីឆ្នាំ ២០២០ គ្មានស្លាកលេខ កាំភ្លើងខ្យល់ ០១ដើម,ជញ្ជីងចំនួន ០១និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកសំពៅលូន កសាងសុំនុំបញ្ជូនខ្លួនទៅ កាន់ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ អត្ថបទ ដោយ លោកសឿនវ៉ាន់ម៉ានលី

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *