បុរសជាប្ដីបានជះទឹក អាស៊ីតដាក់ប្រពន្ធ ហើយបានរត់គេចខ្លួនបាត់ ស្រមោលអស់រយៈ ពេលជាងមួយឆ្នាំ ត្រូវសមត្ថកិច្ចចាប់ ខ្លួនបានហើយ???

(ភ្នំពេញ)៖ បុរសជាប្ដីបានជះ ទឹកអាស៊ីតដាក់ប្រពន្ធ ហើយរត់គេចខ្លួនបាត់ ស្រមោលអស់រយៈ ពេលជាង ១ឆ្នាំត្រូវសមត្ថកិច្ចចាប់ ខ្លួនបានហើយពេល នេះសមត្ថកិច្ច រៀបចំបញ្ជូនជន សង្ស័យ ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ ទៅតុលាការ។ ករណីជះទឹកអាស៊ីដលើ ប្រពន្ធបណ្ដាលឱ្យ រងរបួសធ្ងន់ធ្ងរហើយរត់ គេចខ្លួនអស់រយៈ ពេលជាង១ឆ្នាំកន្លងមក។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនពីបទ ប៉ុនប៉ងមនុស្សឃាត ដោយចេតនា កាលពីល្ងាចថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២១ ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅក្នុងភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបញ្ជូនមក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធដែលរង គ្រោះព្រោះស្នា ដៃប្ដីរូបនោះ ឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ យាមរោងចក្រកាត់ ដេរស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនខ្លួនទៅ កាន់តុលាការចាត់ ការតាមច្បាប់។

មុនពេលចាប់ខ្លួនជនបង្ក ជាប្ដី(មិនបានរៀបការ ស្របច្បាប់ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងបន្តទៀតថា ហេតុការណ៍នេះបាន កើតឡើងតាំងពី អំឡុងឆ្នាំ២០២០មកម្ល៉េះហើយ ចំពោះសាវតាអ្នកទាំង២គឺ បានរួមរស់នៅជាមួយគ្នា ជាប្ដីប្រពន្ធពុំ បានរៀបការ ឬសែនព្រេននោះ ឡើយព្រមទាំងបង្កើត បានកូនស្រីម្នាក់ អាយុ១៣ឆ្នាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *