អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្តទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងយន្តការ អនុវត្តឲ្យមាន ប្រសិទ្ធិភាពថែមទៀត

(ខេត្កកំពត)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួត ពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងយន្តការអនុវត្ត ឲ្យមានប្រសិទ្ធិភាពថែមទៀត ។

កិច្ចប្រជុំមានការចូលរួម ពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ និងមាន ការតភ្ជាប់តាមរយៈ វីដេអូ Zoom ពីមន្ទីរអង្គភាព ជុំវិញខេត្តផងដែរ។

កិច្ចប្រជុំផ្ដោត លើវឌ្ឍនភាព ការងារពិនិត្យ ពិភាក្សាបញ្ហាប្រឈម ចំណុចខ្វះចន្លោះនៃការ អនុវត្តកន្លងមកទាំងការងារ គ្រប់គ្រងដឹកនាំ បញ្ហាប្រឈម ការដោះស្រាយ និងចំណុចខ្លាំង ចំណុចខ្សោយ ពាក់ព័ន្ធការងារបង្ការទប់ ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។

ពិសេសក្នុងដំណាក់ កាលចុងក្រោយដែល ខេត្តកំពតមានករណី ផ្ទុះឆ្លងកូវីដ១៩ យ៉ាងគំហុគដែល ធ្វើឲ្យរដ្ឋបាលខេត្តមាន ការព្រួយបារម្ភ និងយកចិត្តទុកដាក់ ខ្លាំងជុំវិញបញ្ហានេះ។

ពាក់ព័ន្ធក្នុងករណីខាង លើនេះក្នុងកិច្ចប្រជុំ  លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល ខេត្តបានបញ្ជាក់ឲ្យដឹងថា  កន្លងមកខេត្តកំពត មានការគ្រប់គ្រងបាន ល្អបញ្ហាការបង្ការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងខេត្តធៀបនឹងខេត្ត រាជធានីមួយចំនួនក្នុងប្រទេស ធ្វើឲ្យសេវាកម្មអាជីវកម្ម មួយចំនួន ពិសេសភ្ញៀវទេសចរណ៍ក្នុ ងខេត្តមានលក្ខណៈល្អប្រសើរ។

ប៉ុន្តែក្នុងដំណាក់កាល ចុងក្រោយនេះមានការផ្ទុះឡើង យ៉ាងគំហុក បានធ្វើឱ្យជំនាញ និងរដ្ឋបាលខេត្ត  មានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់។

តែទោះបីយ៉ាងណា ការផ្ទុះនេះ នៅក្នុងសហគមន៍ មានការគ្រប់គ្រងបានល្អ មិនមានកំណត់ ជាតំបន់ក្រហមនៅឡើយទេ គឺការចម្លងភាគ ច្រើនផ្ដើមចេញពីអ្នកពាក់ព័ន្ធ ដែលមានការផ្ទុះឡើងនៅក្នុង កាសុីណូ (casino) និងសេវាកម្សាន្តមួយចំនួន។

លោកប្រធានមន្ទីរ សុខាភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា តែទោះបីយ៉ាងណាមក ដល់បច្ចុប្បន្ននេះ  ស្ថានការគ្រប់គ្រង និងការព្យាបាល អ្នកឆ្លងជំងឺកូវីដ១៩ មានការធូស្រាល យ៉ាងយូរ រយៈពេលមួយអាទិត្យទៀត មានលក្ខណៈល្អ ប្រសើរឡើងវិញហើយ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានធ្វើការកត់សម្គាល់និង វាយតម្លៃថា លទ្ធផល នៃការដោះស្រាយនិងការគ្រប់គ្រង បញ្ហាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ នៅខេត្តកំពត នារយៈពេលកន្លងមក មានលក្ខណៈល្អប្រសើរ គឺដោយសារ កើតចេញពីការចូល រួមសហការគ្នាបាន យ៉ាងសកម្ម ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់  ពោលគឺ អនុវត្តតាមវិធាន ការសុខាភិបាល ពិសេសតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យការឆ្លងរីករាលដាល កូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត មិនមែនលក្ខណៈទ្រង់ទ្រាយធំទេ។

ប៉ុន្តែទោះបីយ៉ាងណាក្នុង ដំណាក់កាលចុងក្រោយនេះ មានករណីផ្ទុះឡើងការ ឆ្លងជំងឺកូវីដ-១៩ យ៉ាងគំហុក ដែលបានធ្វើឱ្យ រដ្ឋបាលខេត្តក៏ដូច ជាថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់មានការព្រួយបារម្ភ និងត្រូវតែបង្កើនការ យកចិត្តទុកដាក់ ពង្រឹងលើយន្តការ គ្រប់គ្រងឲ្យល្អប្រសើរ ឡើងវិញនិងកាន់តែមាន ប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ អភិបាលរងខេត្ត ទទួលបន្ទុកក្រុង ស្រុក ក៏ដូចជាអាជ្ញាធរក្រុង ស្រុក នីមួយៗនិងជំនាញពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្ត ត្រូវបន្តអនុវត្តយន្តកាឲ្យបាន កាន់តែល្អប្រសើរថែមទៀត។

ក្នុងនោះត្រូវ ផ្ដោតលើការរកទីតាំង ដើម្បីធ្វើកន្លែងសម្រាប់ បូជាសពអ្នកជំងឺកូវីដ-១៩ ឲ្យបានសមរម្យ  ចៀសវាងមានការ ប៉ះពាល់ផ្សេងៗខុសវិធាន ការសុខាភិបាលក៏ដូចជាតាម ការណែនាំរបស់ប្រមុខរាជរ ដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន។

ករណីសំណូមពរឬការដោះ ស្រាយបញ្ហាប្រឈម ចាំបាច់ណាមួយ នៅក្នុងមណ្ឌល ចត្តាឡីស័ក ឬកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ ត្រូវតែធ្វើការដោះ ស្រាយទំនុកបំរុងឲ្យបាន គ្រប់គ្រាន់ទាំងស្បៀង អាហារ និងការព្យាបាលឲ្យ បានជាបន្ទាន់ទាន់ ឬរាយការណ៍មក រដ្ឋបាលខេត្ត ដើម្បីជួយអន្តរាគមន៍ឲ្យ បានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនអង្ករចំនួន ២០តោន ដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ក្នុងមួយក្រុង ស្រុកទទួលបានអង្ករ ២តោន សម្រាប់ជួយដល់ ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយសារការ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ដោយឡែកសម្រាប់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលមានប្រជាពលរដ្ឋ រងផលប៉ះពាល់ឆ្លងច្រើន ទទួលបានអង្ករចំនួន ៦តោន និងបានឧបត្ថម្ភ ថវិកាសរុបចំនួន៨០លាន រៀលជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដោយក្នុងមួយក្រុង ស្រុក ទទួលបានថវិកា១០លានរៀល សម្រាប់ជួយកសាង ឈាបនដ្ឋានបូជាសពអ្នក ជំងឺកូវីដផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *