អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងសម្រាប់ សង់អគាររដ្ឋបាល ក្រុងបូកគោខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយ លោកអភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញ ជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំង សម្រាប់សាងសង់ អគាររដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។

ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅ ជិតចំណុចប៉ុស្តិ៍ ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិ ព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញ ដោយក្រុមហ៊ុន sokha hotel។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមាន ប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរក ទីតាំងសម្រាប់សាងសង់ អគាររដ្ឋបាលក្រុងកំពត ពេលៗនេះ គឺផ្អែកតាម អនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មការរៀបចំ និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត  កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណា ឱ្យរដ្ឋបាលខេត្តកំពត មានកិច្ចសហការ នឹងដាក់សំណើ ទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើស កំណត់ទីតាំងឲ្យបាន ជាក់លាក់ក្នុងដំណើរ ការសាងសង់អគារ រដ្ឋបាលក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈ សមរម្យងាយស្រួល បម្រើសេវាជូន ប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារ ដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងតំបន់ដែលមាន សក្ដានុពលនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរ ដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ច សហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីរ រៀបចំដែនដីនគរូប នីយកម្មសំណង់និង សុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរ ការសាងសង់អាគាររដ្ឋ បាលក្រុងបូកគោ បានលេចជារូបរាង ឡើងឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការ គាំទ្រចំពោះដំណើរការ សាងសង់អគាររដ្ឋបាល ក្រុងបូកគោខេត្ត កំពតនេះ ឲ្យបានឆាប់នៅពេល ខាងមុខនេះ ដោយអ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែល ជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការ ចាស់របស់មន្ទីរបរិស្ថាន ខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុ ស្តិ៍ត្រួតពិនិត្យ ឡើងទៅរមណីយដ្ឋាន ឋានសួគ៌បូកគោតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *