ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយមនុស្សធម៌ របស់មន្ត្រីសង្ឃក្នុង ខេត្តកំពត ដើម្បីរួមចំណែក ទ្រទ្រង់វិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពត ព្រមទាំងសហការី បានទទួលនូវអំណោយ មនុស្សធម៌ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រើប្រាស់ពី មន្ត្រីសង្ឃក្នុងខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ ក្នុងបេសកកម្មការងារ មនុស្សធម៌របស់សាខា ក្នុងឱកាសអប អរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩  និងកសាងភាពធន់ របស់សង្គមជាតិ ” ។

មានសង្ឃដីកាក្នុងឱកាស នោះព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត បានបញ្ជាក់ឲ្យដឹងថា  ទេយ្យទានជាថវិកាក្ដី គ្រឿងឧបភោគបរិភោគ និងសម្ភារៈក្ដី ដែលបានប្រគល់ជូន ដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពតពេលនេះ គឺបានមកពីការរួម ចំណែករបស់មន្ត្រីសង្ឃ ជាព្រះមេគណខេត្ត ព្រះសាលាអនុគុណ និងសហការីទាំង ៨ក្រុង ស្រុក ក្នុងខេត្ត សរុប ជាថវិកា មានចំនួន ២១លាន៣ម៉ឺនរៀល អង្ករ ១ តោន បន្លុងជាសម្ភារៈ ប្រើប្រាស់ចំនួន៣០ និងមីចំនួន១០កេស។

មានប្រសាសន៍សំណេះ សំណាល ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ប្រគេន ជូនចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យ ដោយក្តីនឹករលឹកនិង បានថ្លែងអំណរ ព្រះគុណកោតសរសើរ ចំពោះមន្ត្រីសង្ឃ គ្រប់ព្រះអង្គឋានានុក្រម និងសហការីក្នុង ទឹកព្រះទ័យជ្រះថ្លាដ៏ ប្រពៃណីនាពេលនេះ។

ពិសេស ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត ដែលកន្លងមកព្រះអង្គ មិនត្រឹមតែដឹកនាំក្នុង វិស័យពុទ្ធចក្រក្នុងខេត្ត ឲ្យមានការរីកចម្រើន ប៉ុណ្ណោះទេ  ប៉ុន្តែក្នុងនោះព្រះអង្គ ក៏បានដឹកនាំចូលរួមក្នុងវិស័យកិច្ចការសង្គម និងមនុស្សធម៌ជាមួយកាក បាទក្រហមកម្ពុជា យ៉ាងសកម្ម ក្នុងការរួមចំណែកជួយ រំលែកដោះស្រាយ សម្រាលទុក្ខលំបាក ការខ្វះខាតរបស់ប្រជា ពលរដ្ឋក្នុងខេត្តកំពតបាន យ៉ាងប្រសើរផងដែរ។

ឯកឧត្តម ជាវ តាយ ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២១នេះ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត បានជំរុញសកម្មភាព នាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហម ទៅចែកជូនដល់ ប្រជាពលរដ្ឋងាយ រងគ្រោះ នឹងរងផលប៉ះពាល់ដោយ សាជំងឺកូវីដ១៩ បានចំនួនប្រមាណជាង ១៤០០គ្រួសារហើយ។

ដោយឡែកអំណោយដែល ទទួលបានពីព្រះមន្ត្រី សង្ឃពេលនេះ ឯកឧត្តមនឹងខិតខំយក ទៅចាត់ចែងប្រើប្រាស់ អោយចំគោលដៅ ។

ពិសេសជួយដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋាននៃខេត្តកំពត ដែលងាយរងគ្រោះបំផុត រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលបច្ចុប្បន្នបាននឹង កំពុងវាយប្រហារ លើសុខភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រឈមមួយចំនួន នៃខេត្តកំពត ឲ្យបានសម្រេចស្រប តាមគោលការណ៍ គ្រឹះទាំង៧ របស់កាកបាទ ក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន ដែលជានិច្ចកាលតែងតែ បានគិតគូរ និងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់ ទីកន្លែងដោយមិន មានការរើសអើងឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *