ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំ ក្រុមការងារថ្នាក់ខេត្ត  ចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ ឲ្យដំណើរការរដ្ឋបាល ក្រុងបូកគោ ខេត្តកំពត តាមរយៈអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត អភិបាលស្រុកទឹកឈូ និងអង្គភាពជំនាញ សរុបចំនួន១៨រូប ចូលរួមកិច្ចប្រជុំ គណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោ ខេត្តកំពត ។

កិច្ចប្រជុំមាន របៀបវារៈ ចំនួន ០៦ ដែលក្នុងនោះមាន៖ ១. ការរៀបចំរចនាសម្ព័ន្ធ មន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកង កម្លាំងទាំង៣ប្រភេទ របស់ក្រុងបូកគោ ២. ការកំណត់ទីតាំងជាក់ លាក់របស់សាលាក្រុង ៣. ការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពី រដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ ៤. ការរៀបចំថវិកា ប្រចាំឆ្នាំរបស់ក្រុង ៥. ការប្រកាសចូល កាន់មុខតំណែងរបស់ ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ជូន ឯកឧត្តម អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម អគ្គនាយករងនៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ នូវការងារសំខាន់ៗ ដូចជា ការរៀបចំស្នើសុំ សមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការ តាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងទាំងបី រៀបចំប្លង់គោលសម្រាប់ អាគាររដ្ឋបាលក្រុង និងកិច្ចការសំខាន់ៗ មួយចំនួនទៀត ដែលត្រូវត្រៀមសម្រាប់ពិធី ប្រកាសដាក់ឲ្យដំណើរ ការរដ្ឋបាលក្រុងបូកគោ និងការចូលបំពេញ ការងាររបស់រដ្ឋបាលក្រុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *