សប្បុរសនៅតែ បន្តចូលរួមថវិកា ស្បៀង​ជួយ​ដល់​សាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សំរាប់ជួយជន រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងមួយថ្ងៃៗមានសប្បុរសជន យ៉ាងតិចជិត២០នាក់ ដែនៅតែបន្តចូល រួមថវិកា និង ស្បៀង​ជួយ​ដល់​ សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយ មានជ័យសំរាប់យក ទៅជួយដល់ជនរង គ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ និងអ្នកជាប់បិទផ្ទុបនៅ តំបន់ក្រហមដែល រងចាំទទួលនៅសាលា ខេត្តជារៀងរាល់ថ្ងៃ។

លោក លី សារី អនុប្រធានអចិន្ត្រៃ​ សាខាកាកបាទក្រហម កម្ពុជា​ខេត្ត និងជាអភិបាលរង ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ បានប្រាប់អ្នកយក ព័ត៍មានឲ្យដងថា នៅក្នុង​កាលៈទេសៈ​នេះសម័យ កូវីដ.១៩ កំពុងរាតបាត ពេញប្រទេស យើង​ដឹងថា​អ្នកណា​ ក៏មាន​ភាព​តានតឹង ​និងជម្ងឺកូវីដ .១៩ នេះដែរប៉ុន្តែ​ក៏ ​ត្រូវជឿជាក់ថា យើងទាំងអស់គ្នា មិនអាច​អស់សង្ឃឹម ក្នុងការដាច់ពោះ ស្លាប់បានឡើយ ត្រូវតែតស៊ូព្រោះមាន សាខាកាកបាទក្រហម កម្ពុជាកំពុងត្រៀមចាំ ជួយយើងជានិច្ច។

លោក លី សារី បាននិយាយបន្តឲ្យដឹង ទៀតថាការបង្កើតកាក បាទក្រហមកម្ពុជាដែ លមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទកម្ពុជា បង្កើតឡើងដើម្បីឆ្លើយតប ជនគ្រួសារក្រីក្រ ទូរគតជន មានជម្ងឺរ៉ាំរ៉ៃ ជនពិការ ជនលង់ទឹកពិសេស ចុងក្រោយនេះជួយដល់ ជនរងគ្រោះដោយកើត ជម្ងឺកូវីដ.១៩នៅតំបន់បិទខ្ទប់។

លោកបានបន្តទៀត ថាសកម្មភាពមនុស្ស ធម៍ក្នុងឆ្នាំ២០២០ បន្តដល់ឆ្នាំ ២០២១នេះដោយសារ ជម្ងឺកូវីដ-១៩ ផ្ទុះឡើងពាសពេញ ពិភពលោកពិសេស ប្រទេសកម្ពុជានោះ តម្រូវឲ្យយើងទាំងអស់ គ្នាត្រូវពាក់ម៉ាស់ និងលាងដៃនិង អាល់កុល ចែលពិសេស ជម្ងឺនេះឆ្លងលឿន គឺមនុស្សចាស់ អ្នកមានជម្ងឺផ្សេង បើយើងមិនការ ពារវាដូចជាក្នុង ទីប្រជុំជនក្នុងផ្សារ ទីវត្តអារាម កន្លែងទីប្រជុំជនត្រូវពាក់ ម៉ាស់ជានិច្ច  ពិសេសកន្លែង ដែលសប្បាយ ហើយត្រូវជាសវាង ឲ្យឆ្ងាយនូវការចូល រួមផឹកសីុ កម្មពិធីការ បុណ្យទានផ្សេងៗ ព្រោះជម្ងឺនេះវាងាយ និងឆ្លងណាស់ហើយ បើសង្ស័យថាមាន ជម្ងឺនេះឆ្លងហើយត្រូវ ទៅមណ្ឌល សុខភាពឲ្យអ្នកជំនាញ ធ្វើការពិនិត្យត្រូវនៅ ដាច់ដោយឡែកក្នុង រយះពេល១៤ថ្ងៃកុំ ដើរចម្លងដល់អ្នក ដទៃឲ្យសោះ។

លោកបានបន្តថា ដោយសារជម្ងឺផ្ទុះខ្លាំងសាខាកាក បាទក្រហមខេត្តបាន បញ្ចេញថវិការយ៉ាងច្រើន ជួយដល់ជនរង គ្រោះក្នុងការស្នាក់ នៅបិទខ្ទប់ និងបញ្ហាផ្សេងៗ ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *