ក្មេងស្រីម្នាក់ជិះម៉ូតូដឹក ជីដូនទៅផ្ទះតាមផ្លូវ ស្រាប់តែជីដូន ធ្លាក់ពីលើ ម៉ូតូបណ្តាលឲ្យ របួសធ្ងន់ពេល បញ្ជូនដល់ មន្ទីរពេទ្យស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រីម្នាក់ជិះម៉ូតូដឹក ជីដូនទៅផ្ទះតាមផ្លូវ ស្រាប់តែជីដូន ធ្លាក់ពីលើ ម៉ូតូបណ្តាលឲ្យរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរ ពេទ្យស្លាប់នៅវេលា ម៉ោង៨យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ នៅលើដងផ្លូវអភិវឌ្ឍខេត្ត ភូមិសាស្រ្ត ឃុំភូមិថ្មី ជាប់ព្រំប្រទល់ឃុំ គោកកឋិនចម្ងាយ ប្រមាណជា ២៥០ម៉ែត្រ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថាជន រងគ្រោះឈ្មោះ លឹម ធាតុ ភេទស្រី អាយុ ៥៧ឆ្នាំ ជាអ្នករួម ដំណើរ រងរបួសធ្ងន់ ពេលបញ្ជូនដល់ ពេទ្យស្លាប់ ចំណែកចៅស្រី អ្នកបើកម៉ូតូ ឈ្មោះ ឈើត ស្រី អែត ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាចៅរបស់ ជនរងគ្រោះ រស់នៅ ភូមិទ្រាស់ ឃុំគោកកឋិនស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួក បានបញ្ជាក់ឲ្យដឹងបន្តទៀត ថាមុនពេលកើតហេតុ នោះចៅបានដឹកជីដួន តាមម៉ូតូសំដៅ ទៅផ្ទះលុះជិៈមកដល់ ចំណុចកើតហេតុនោះ ស្រាប់តែយាយធ្លាក់ ពីលើម៉ូតូបណ្តាលឲ្យ របួសធ្ងន់ក្រោយ ពេលកើតហេតុសាច់ញាតិ បងប្អូនបានដឹកជនរង គ្រោះយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកថ្មពួក លុះមកដល់វេលាម៉ោង ៩យប់ជនរងគ្រោះ ក៏បានដាច់ខ្យល់ ស្លាប់តែម្ដង។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាមូល ហេតុលោកយាយ ស្លាប់នេះបណ្តាលមក ពីធ្លាក់ពីលើម៉ូតូ នៅពេលម៉ូតូកំពុង បើកដោយមិនដឹងខ្លួន សពត្រូវបានក្រុមគ្រួសា រចាត់ចែងធ្វើបុណ្យ នៅផ្ទះតាម ប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *