បុរសម្នាក់ភ្លក់ សម្លម្ជូរកង្កែប ស្រាប់ឈ្លក់មាន អាការៈអន្ទះអន្ទែងអ្ន កជិតខាងជួយ ខិតខំជួយដែរ មិនអាចជួយបានក៏ ដាច់ខ្យល់ស្លាប់តែម្តង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ភ្លក់ សម្លម្ជូរកង្កែប ស្រាប់ឈ្លក់មាន អាការៈអន្ទះអន្ទែង អ្នកជិតខាងខិតខំ ជួយដែរមិនអាច ជួយបានក៏ដាច់ខ្យល់ ស្លាប់តែម្តងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជនរងគ្រោះ ដែលស្លាប់ឈ្មោះសាត រើ​នភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះភួង រ៉ានអ យុ៤៨ឆ្នាំ គ្រួសារនេះរស់នៅ ភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តទៀតថានៅ មុនពេលកើតហេតុ បើតាមការរៀបរាប់ បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់ នៅពេលល្ងាចបានរៀប ចំហូបបាយក្នុងនោះ មានសម្លម្ជូរកង្កែប ១ចានក្រោយពីហូបហើយ ស្រាប់តែប្តីរបស់គាត់ មានអាការៈអន្ទះអន្ទែង ពេលប្រពន្ធនិង អ្នកជិតខាង បានជួយរីត ធ្វើចលនាយ៉ាងខ្លាំង ណាស់ដែរនិងខិតខំ ជួយសង្គ្រោះមិនអាច ជួយបានប្តីរបស់ គាត់បានដាប់ខ្យល់ស្លាប់ ទៅដោយមិនអាច ដឹកទៅនម្ទីរពេទ្យ សង្គ្រោះបន្តបាន។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា ក្រោយពីទទួល បានព័ត៌មាន លោកបានបង្កើតគណៈ កម្មការត្រួតពិនិត្យ សពដែលមាន សមាសភាព ១នគរបាល ផ្នែកពិនិត្យនិងវិភាគ កន្លែងកើតហេតុ២ នគរបាលផ្នែកព្រហ្មទណ្ឌ ៣នគរបាលប៉ុស្តិ៍ឈ្នួរ មានជ័យ៤គ្រូពេទ្យ មណ្ឌលសុខភាពឃុំ ឈ្នួរមានជ័យ៥លោក ក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ ៦លោកមេភូមិ គោកត្រាច៧ ប្រពន្ធកូនបង្កើត របស់សព។

ក្រោយពីបានធ្វើការ ត្រួតពិនិត្យលើខ្លួន ប្រាណសពរួចមក ពុំឃើញមានសញ្ញារឺ ស្នាកស្នាមអ្វីដែល ទាក់ទងនិង អំពើឃាតកម្ម ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សព បាននិយាយថា ការស្លាប់របស់ប្តី គាត់គឺដោយ សារឈ្លក់នឹងទឹក សម្លម្ជូរកង្កែបទេ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *