អាជ្ញាធរក្រុងប៉ោយប៉ែត បាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅទីតាំង ពាក់ព័ន្ធនិងវិជ្ជមាន កូវីដ១៩ និងក្នុងតំបន់ក្រហម

(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយាកាសល្អ នៅក្នុងតំបន់ក្រហម នៃសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចកង កម្លាំងទាំង៣  នៅព្រឹក ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ បានបើកយុទ្ធនា ការបាញ់ថ្នាំសម្លាប់ មេរោគតាមគោលដៅ ទីតាំងពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ពិសេសនៅតំបន់ក្រហម។

យុទ្ធនាការ នេះចូលរួម លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត រួមដំណើរដោយ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី កម្លាំងអាវុធហត្ថ មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន ចុះ ពិនិត្យនៅស្ថានី រថយន្តភ្លើងក្នុងនោះ បានបាញ់ថ្នាំ សម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហម ។

លោកគាត ហ៊ុលបានប្រាប់ឲ្យ ដឹងថាក្នុងកាលៈទេសៈ ដ៏លំបាកនេះ សូមបងប្អូនប្រជាពល រដ្ឋទាំងអស់គ្នាបន្ត ការពារខ្លួនឲ្យបាន ហ្មត់ចត់ដោយ អនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹង វិធានការ សុខាភិបាលចាំ បាច់ផ្សេងទៀតឲ្យ បានខ្ជាប់ខ្លួនផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្រោយ ពីរដ្ឋបាលក្រុងប៉ោយប៉ែត បាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហម សង្ឃឹមថាជម្ងឺកូ វីដកូវីដ.១៩ នេះនិងរលាយចេញ ពីតំបន់ក្រហម នេះជាមិនខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *