រដ្ឋបាលខេត្ត ​បន្ទាយមានជ័យ ចុះរៀបចំ​ផ្សារ​ សិរីសោភ័ណឲ្យបាន​ រៀបរយ​និង​មាន ​លក្ខណៈ​ស្តង់ដារ​ សុវត្ថិភាព​ ដើម្បី​ទប់ស្កាត់​ការ ​រី​រាលដាល​ជំងឺ​កូ​វីដ​.១៩

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យនៅព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១នេះបាន ដឹកនាំកំលាំងចំរុះ ១ក្រុមចុះរៀបចំ​ផ្សារ ​សិរីសោភ័ណតាម ស្តង់ដារ​សុវត្ថិភាព ឲ្យអាជីវករលក់ដូរកំលាតពី គ្នាពីតូប១ទៅតូប១ ចំនួន២ម៉ែត្រដើម្បីបង្ការ កា​ររីក​រាល​ជំងឺ​កូ​វីដ​-១៩​បន្ត ក្នុងការរៀបចំនោះដឹកនាំ ដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកយ៉ាន់ ដោយវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណនិងក្រុម ការងារមួយចំនួន។

លោកអ៊ុរាត្រីបានមាន ប្រសាសន៍ថា វិធានការ​រៀបចំ​ផ្សារ ​សិរីសោភ័ណនេះ ព្រោះកន្លងមកមានប្រុស ម្នាក់កើតជម្ងឺកូវីដូ.១៩ ហើយម្តាយបាន បានលក់ដូរក្នុងផ្សារ ដើម្បីជាសវាងក្នុ ងការបិទផ្សារ។

លោកបាននិយាយបន្ត ទៀតថាការចុះរៀប ចំផ្សារសិរីសោភ័ណ នេះឲ្យមានសុវត្ថិភាព មាន​លក្ខណៈ​ស្តង់ដារ ដើម្បី​ធានា​បាន​នូវ​ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ពិសេស​សុខ ភាព​សាធារណៈ​ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង ​រីក​រាលដាល​ជំងឺ ​កូ​វីដ​-១៩​តែ​ម្តង។

លោកបាននិយាយ បន្តឲ្យដឹងទៀតថា វិធានការណ៍​ការពារ នៃ​ ការឆ្លង​រីក​រាលដាល ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ​ក្នុង​ព្រឹត្តិការណ៍២០​កុម្ភៈ​ គឺ​តម្រូវ​ឲ្យ​អាជីវករ និង​អ្នកទិញ​ទាំងអស់​ត្រូវ តែ​ចូលរួម​អនុវត្ត​ វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ និង​ផ្សារ​ ដែល​មាន​លក្ខណៈ​ ស្តង់ដារ​សុវត្ថិភាព​។​

ជាគោលការណ៍​ ផ្សារ​សុវត្ថិភាព ដែល​រៀបចំ​ដោយ​រដ្ឋបាល​ ខេត្តបន្ទាយមានជ័យ តម្រូវឲ្យ​គ្រប់​ផ្សារ​ ត្រូវតែមាន​ច្រកចូល និង​ចេញ​ធំទូលាយ មាន​ម៉ាស៊ីន​ស្កេ​ន ម៉ាស៊ីន​វាស់​កម្ដៅ​ បាញ់​អាល់កុល មុននឹង​ចូល ផ្សារ​រក​ទិញ​គ្រឿង ឧបភោគ​បរិភោគ និង​សម្ភារៈប្រើ ប្រាស់​ផ្សេងៗ។

គណៈកម្មការ​គ្រប់គ្រង​ផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ​ត្រូវតែ​ ពាក់​ម៉ាស​ឲ្យបាន ​ត្រឹមត្រូវ​លើកលែងតែ​ ពេល​ពិសា​អាហារ។

លោកអ៊ុំរាត្រីបាន​បញ្ជាក់ ឲ្យដឹងទៀតថា រាល់​មាន​ករណី​សង្ស័យ ​ដែល​មាន​ការ​ពាក់ ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍​បន្ទាន់ ​ទៅ​អាជ្ញា​ធរមាន​ សមត្ថកិច្ច​ភ្លាមៗ ក្នុងនោះលោកបាន ​ព្រមាន​បិទ​អាជីវកម្ម​ឬ​ ដាក់​ទោសទណ្ឌ​ទៅ លើ​អាជីវករ​រូប​ណា ​ដែល​មិនបាន​អនុវត្ត ​ខ្ជាប់ខ្ជួន​តាម​ការ ណែនាំ​ខាងលើ​។

លោកបាន​អំពាវនាវ​ដល់ ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង ​ខេត្តមក​ទិញ​ទំនិញ ​បន្លែ​ផ្លែឈើ​ត្រី​សាច់ គ្រប់​ប្រភេទ​ នៅក្នុង​ផ្សារ​ប្រកប ដោយ​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ តាម​ស្តង់ដារ​បច្ចេកទេស​ និង​ជៀស​ផុតពី​ការឆ្លង​ រីក​រាលដាល​នៃ ​ជំងឺ​កូ​វីដ​-១៩​ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *