រថយន្តចំនួន២គ្រឿង លួចដឹកមនុស្សទៅថៃ ​ចំនួន១៧នាក់កុមារ២នាក់ កម្លាំងនគរបាល​ស្រុក ស្វាយចេក សហការជាមួយ កម្លាំងយោធាឃាត់

(ខេត្តបន្ទាយមានជ័យ)៖ ពលករចំនួន១៧នាក់ ក្នុងនោះមានកូនក្មេង២នាក់ ប៉ុនប៉ុងចេញទៅរក ការងារធ្វើនៅ ប្រទេសថៃជិៈរថយន្ត ២គ្រឿងមកដល់ចំណុច ចំការស្វាយ​ចន្ទីត្រូវ បានកម្លាំងនគរបាល ស្រុកស្វាយចេក សហការ​ជាមួយ ​កម្លាំង​យោ​ធានិង កំលាំងអាវុធហត្ថធ្វើ ការល្បាតស្ទាក់ឃាត់ បាននៅវេលា ម៉ោង៣និង២៥ នាទីរសៀលថ្ងៃទី ៦ខែឧសភា ឆ្នាំ២០២១ ចំណុចចំការស្វាយ​ ចន្ទីនៅខាងជើងឈៀង ខាងកើតភូមិតេជោភ្នំឆ័ត្រ ស្ថិតនៅភូមិ តេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា រថយន្តទាំង២គ្រឿង ត្រូវបាន កម្លាំអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ធ្វើការត្រួតពិនិត្យក្នុង រថយន្តដឹកមនុស្ស ដើម្បីឆ្លងដែនទៅថៃ ចំនួន១៧នាក់ក្នុងនោះមាន កុមារី២នាក់ អ្នកបើករថយន្ត ទាំង២នាក់១ឈ្មោះ រ៉ម ហុង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់កាមរី ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ២B:១១៣០ ដឹកមនុស្ស៥នាក់ ២ឈ្មោះ គង់ ណោក ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកសាំយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ២B:៥៦៦២២ ដឹកមនុស្សចំនួន ១២នាក់ ស្រី១០នាក់  កុមារ២នាក់ ។ ​

ក្នុងនោះ មកពីកំពង់ចាម៦នាក់ បាត់ដំបង១០នាក់ បន្ទាយមានជ័យ១នាក់។

លោកអធិការនគរបាល ស្រុកស្វាយចេក បានបញ្ជាក់ឲ្យដឹងទៀត ថាតាមចម្លើយសារភាព របស់អ្នកបើករថយន្ត ទាំង២នាក់ថា មនុស្ស​ដែលគេដឹក នេះដើម្បីឆ្លងដែនទៅ ថៃទាំង១៧នាក់ នោះតាមព្រំដែន  តាមមេខ្សល់ បានកំណត់ ដោយគេយកតម្លៃ តាមជិតតាមជិត តាមឆ្ងាយ មាន២៥០បាទ .៣០០បាទ.៤០០បាទ ។

លោកវរសេនីយ៍ឯកជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាអ្នកបើករថយន្ត ទាំង២នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាន​នគរបាល ស្រុកស្វាយចេក កំពុងរៀបចំសំណុំ រឿងបញ្ជូនខ្លួទៅសា្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ​តាមនិតិវិធីច្បាប់។

ដោយឡែកពលករទាំង១៧នាក់ កុមារ០២នាក់ បញ្ជូនទៅ មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ស្វាយចេកឲ្យគ្រប់ចំនួន១៤ថ្ងៃ ទើបអាចឲ្យវិលទៅ លំនៅដ្ឋានវិញបាន ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *