ជនសង្ស័យ២នាក់ចូល គាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីចូលលួចសម្ភារ: និងម្នាក់ទៀតចូលបន្លំ យកម៉ូតូបាន១គ្រឿង ត្រូវអាវុធហត្ថឃាត់ ខ្លួនបានទាំង៣

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ចូលគាស់ ផ្ទះប្រជាពលរដ្ឋដើម្បី ចូលលួចសម្ភារ:បាន មួយចំនួនធំនិងម្នាក់ ទៀតចូលបន្លំយកម៉ូតូ បាន១គ្រឿងត្រូវអាវុធហត្ថ ឃាត់ខ្លួនបានទាំង៣។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ឲ្យដឹងថាករណី ទី១យោងតាមពាក្យ បណ្ដឹងលេខ៤៤ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់ឈ្មោះ លឹម ជីម៉េង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចសម្ភារ: នៅចំណុចមុខសណ្ឋាគារ លីហេងឆាយ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីបានទទួល ពាក្យបណ្ដឹងហើយ លោកបានដឹកនាំ កំលាំងអាវុធហត្ថ១ក្រុម ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់១ឈ្មោះខាំ សុង ហៅ ដឺន ភេទប្រុស អាយុ៣៧ឆ្នាំ ២ឈ្មោះឌៀប សុឃឿន ហៅ វិត ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំង២ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសម្ភារៈ ក្នុងផ្ទះបានមួយចំនួនធំ។

ចំណែកករណីទី២ទៀត តាមពាក្យបណ្ដឹងលេខ៤៥ ចុះថ្ងៃទី៥ខែឧសភា ឆ្នាំ ២០២១ របស់ឈ្មោះហែម សុជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបាត់ម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះ។

ក្រោយពីបានទទួលពាក្យ បណ្ដឹងហើយលោកបាន ដឹកនាំកំលាំអាវុធហត្ថ ១ក្រុមចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនបានជនសង្ស័យ បាន១នាក់ឈ្មោះ វង្ស សុវត្ថិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីច ពណ៌ក្រហម គ្មានស្លាកលេខ ហើយបញ្ជូនមកអាវុធ ហត្ថក្រុងដើម្បីសួរនាំ។

អ្នកទាំង៣នាក់២នាក់ បានឆ្លើយសារភាពថា រំលងអាធ្រាតពួកខ្លួនបាន ធ្វើសកម្មភាពទៅគាស់ ផ្ទះរបស់ជនរងគ្រោះ ចូលលួចសម្ភារ:ក្នុងផ្ទះ បានមួយចំនួនធំលាក់ ទុកក្នុងបន្ទប់ជួលរបស់ខ្លួន ក្រោយមកពួក ខ្លួនបានចែកគ្នាទុក ប្រើប្រាស់ក្នុង បន្ទប់ជួលរៀងៗ ខ្លួនផងដែរ។

ចំណែក១នាក់ទៀតបាន បន្លំធ្វើជាម្ចាស់ម៉ូតូម៉ាក ឃ្លិចហើយបានប្រាប់ជាង ថាចាំយកម៉ូតូម៉ាកឃ្លិច  ពណ៌ក្រហមនេះ ក្រោយមកជាង ធ្វើម៉ូតូម៉ាកឃ្លិចរួច រូបខ្លួនបានជិះម៉ូតូនោះ ទៅទុកនៅផ្ទះរបស់ ឈ្មោះ ម៉ៅ នៅទំនប់ក៥ បន្ទាប់មកបាន យកម៉ូតូនោះទៅបញ្ចាំ ស្រាប់ម្ចាស់កន្លែង បញ្ចាំបានតេហៅ សមត្ថកិច្ច មកចាប់ខ្លួនតែម្ដង។

លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យទាំង៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាន ឲ្យកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធ ហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តដើម្បី ដាក់ទោសទៅតាម ច្បាប់ចំណែក ម៉ូតូអាវុធហត្ថប្រគល់ ឲ្យម្ចាស់ដើមវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *