ជនសង្ស័យ២នាក់លួច ប៉ែលត្រាក់ទ័រយក ទៅលក់បាន១០មឺុនរៀល យកទៅទិញថ្នាំញៀន ជក់ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួនបាន១នាក់ រត់រួច១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់លួច ប៉ែលត្រាក់ទ័រយក ទៅលក់បាន១០មឺុនរៀល យកទៅទិញថ្នាំញៀន ជក់ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួនបាន១នាក់ រត់រួច១នាក់ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២១ ក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះយោង តាមពាក្យបណ្ដឹង លេខ ០៣ ចុះថ្ងៃទី ៥ ឧសភា ឆ្នាំ២០២១ របស់ឈ្មោះជា គីមសុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ក្នុងករណីបាត់ ប៉ែលត្រាក់ទ័រ ក្រោយពីទទួល បានពាក្យបណ្ដឹងហើយ លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកង រាជអាវុធហត្ថ ស្រុកម៉ាឡៃ បានដឹកនាំកម្លាំង ជំនាញចុះការស្រាវជ្រាវ និងឈានដល់ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ឈ្មោះ ភឿង សី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង ៩យប់ ថ្ងៃទី៥ ឧសភា ឆ្នាំ ២០២១បញ្ជូន មកអាវុធហត្ថស្រុក ដើម្បីធ្វើការសួរចម្លើយ។

ម្ចាស់បែលបាននិយាយ ថាពេលលួចនោះមាន ភ្លៀងធ្លាក់ខ្លាំងម្ចាសប៉ែល បានដោះប៉ែលរុញមុខ របស់ត្រាក់ទ័រទុកនៅ ជាប់សាលារៀន ហើយបានយក ត្រាក់ទ័រទៅជួសជុល នៅភូមិកូនដំរី ពេលត្រឡប់មក វិញស្រាប់តែបាត់ ប៉ែលត្រាក់ទ័រ នោះតែម្ដង។

ជនសង្ស័យបាននិយាយ ថាពេលលួចនោះខ្លួន និងបក្សពួកម្នាក់ទៀត ឈ្មោះ រ៉ុងបានឲ្យខ្លួនលើក ប៉ែលត្រាក់ទ័រដាក់ លើគោយន្តរបស់ ឈ្មោះរ៉ុងហើយដឹក ទៅឲ្យពួកគេ ដោយទទួលបាន ប្រាក់ស្នួលចំនួន១០ម៉ឺនរៀល ចំណែករូបខ្លួនទទួល បាន៤ម៉ឺនរៀល យកទៅទិញ ថ្នាំញៀនជក់។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ ខាងលើ លោកឧត្តមត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធ ហត្ថខេត្តបានឲ្យកម្លាំង ជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តដាក់ ទោសទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *