ឧត្ដមសេនីយ៍ត្រី ម៉ុក ឌីណា មេបញ្ជាការរង តំបន់​ប្រតិបត្តិកា រ​សឹក​រងបាត់ដំបង​ ដឹកនាំកម្លាំងចុះជួយរុះរើរៀបចំ ជញ្ជូនទុកដាក់ គ្រោងដែកស័ង្កសី របស់ក្រុមហ៊ុន លោកស្រី តាំង សុនី ដែលរងការខូចខាតដោយ សារខ្យល់កន្ត្រាក់

(ខេត្តបាត់ដំបង)៖ ឯកឧត្តឧត្តមសេនីយ៍ ម៉ុក ឌីណា មេបញ្ជាការរងតំបន់ សឹករងខេត្តបាត់ដំបង និងលោក​វរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការ​រង នាយសេធិការ តំបនតំបន់ប្រតិបត្តិ ការសឹករងបានដឹង នាំកម្លាំងមន្ត្រីក្រោម ឳវ៉ាតសហការជាមួយ លោកវរសេនីយ៍ឯក ខ្ចៅ សម្បត្តិ មេបញ្ជាការវរសេនាតូចលេខ១ និងមានការចូលរួមពី កម្លាំងទីបញ្ជាការទិសព្រំដែន កម្លាំងផ្នែកសឹករងសំពៅលូន និងកម្លាំង ទំនាក់ទំនង ព្រំដែនកម្ពុជា.ថៃ. ច្រកគីឡូ១៣.(ហៅភ្នំដី ) និងបានចុះជួយរុះរើរៀបចំ ជញ្ជូនទុកដាក់ គ្រោងដែកស័ង្កសី របស់ក្រុមហ៊ុន លោកស្រី តាំង សុនី ដែលរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំង លាយឡំនិងខ្យល់ កន្ត្រាក់បណ្ដាលឱ្យ រងការខូចខាត កាលពីព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា កាលពីរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិវាលវង្ស ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់និង លាយឡំខ្យល់កន្ត្រក់ បណ្តាលអោយឃ្លាំង ដាក់ទំនិញនិងផ្ទះ ប្រជាពលរដ្ឋមួយចំនួន រងការខូចខាត អស់មួយចំនួន ស្ទើរទាំងស្រុង។

សមត្ថកិច្ចបានប្រាប់អោយដឹងបន្តរទៀតថានៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១ឯកឧត្តឧត្តមសេនីយ៍ម៉ុកឌីណាមេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តបាត់ដំបង​រួមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់បានចុុះពិនិត្យស្ថានភាពដែលរងការខុចខាតដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់កន្ត្រាក់

និងញ្ចើញចុះជួយរុ:រើរៀបចំ ជញ្ជូនទុកដាក់ គ្រោងដែកស័ង្កសី របស់ក្រុមហ៊ុន លោកស្រី (តាំង សុនី )ដែលរងការខូចខាតទាំងស្រុង នូវឃ្លាំងដែក ដំបូលស័ង្កសី ផងដែរ។

ក្នុងឱកាសនោះផង លោកស្រី តាំងសុនី រួមទាំងប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ កើតហេតុខាលើ បានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅទាំង ទឹកមុខស្រស់ថ្លា សប្បាយរីករាយ ដល់លោកឧត្តម សេនីយ៍ត្រី ម៉ុកឌីណា មេបញ្ជាការរង តំបន់ប្រតិបត្តិការ និងកងកម្លាំងទាំងអស់ ដែលតែងតែយក ចិត្តទុកដាក់ដល់ របស់ប្រជាពលរដ្ធ រស់នៅក្នុងមូលដ្ឋាន មិនរើសអើងប្រកាន់ វណ្ណៈឬ ពូជសាសន៍នោះឡើយរាល់ បញ្ហាដែលប្រជាពល រដ្ឋមានទុក្ខលំបាក គេសង្កេតឃើញកង កម្លាំងចម្រុះគ្រប់ប្រភេទ ចុះជួយគ្រប់ពេលវេលា ដោយមិនគិតពីការ នឿយហត់នោះឡើយ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *