ផ្ទះប្រជាពលរដ្ឋ៦ខ្នង រំលំស្ទើររាបដល់ដី និងក្មេងប្រុសម្នាក់ស្លាប់ ដោយសារផ្ទះរលំ សង្កត់ក្នុងករណី ខ្យល់កន្ត្រាក់បោក បក់ចំនៅភូមិបល្ល័ង្គជ្រៃ

(ខេត្តបន្ទាយមានជ័យ)៖ នេះគឺជារឿងមួយដ៏គួរ ឲ្យសង្វេគណាស់ផ្ទះ ប្រជាពលរដ្ឋ៦ខ្នង រលំស្ទើររាប ដល់ដីនិងក្មេង ប្រុសម្នាក់ស្លាប់ដោយ សារផ្ទះរលំសង្កត់ក្នុង ករណីខ្យល់កន្ត្រាក់ បោកបក់ចំនៅវេលា ម៉ោង៧យប់ថ្ងៃទី ១២ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ ។

នគរបាលរដ្ឋបាលឃុំសឿ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថានៅមុនពេល កើតហេតុនោះនៅម៉ោង៧ យប់មានភ្លៀងធ្លាក់មួយ មេយ៉ាងខ្លាំងលាយឡំជា មួយនឹងខ្សល់កន្ត្រាក់បាន បោកបក់ចំភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី បណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងនោះ៣ខ្នងរំលំស្ទើរ រាបដល់ដីនិង៣ខ្នង ទៀតខូចខាតមធ្យម ក្នុងនោះមានខូចម៉ូតូ ចំនួន២គ្រឿងក៏ខូចខាត ដែរក្រោយពីកើតហេតុ ហើយសមត្ថកិច្ច ចំរុះបានចុះដល់កន្លែង ផ្ទះរលំបានឃើញក្មេង ប្រុសម្នាក់ស្លាប់ដោយ សារផ្ទះសង្កត់លើ ក្មេងប្រុសរងគ្រោះ ម្តាយឈ្មោះរ៉ាក់ ស្រីនេត និងឪពុកឈ្មោះចាំ  អឿន នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ។

នគរបាលបានបញ្ជាក់ ឲ្យដឹងទៀងថាគ្រួសារនេះ មានកូនចំនួន៣នាក់ ស្រី១នាក់ ក្មេងរងគ្រោះជាកូនទី៣។

នៅមុនពេលគ្រោះថ្នាក់ ទាំងម្តាយឪពុកនិង កូន៣នាក់ បាននៅអង្គុយនិង ដេកលេងអង្រឹងក្រោមផ្ទះ ស្រាប់តែមានភ្លៀង ធ្លាក់និងខ្សល់កន្ត្រាក់កើត ឡើងម្តាយឪពុកនិង កូន២នាក់ធំៗ បានរត់រួច នៅតែក្មេងរងគ្រោះ ដេកអង្រឹងលេង មិនមានអ្នកជួយ ត្រូវខ្សល់កួចផ្ទះនិងដួល រលំសរសរជើង តាងបណ្តាលឲ្យ សង្កត់ស្លាប់តែម្តង ។

សពត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យាតាម ប្រពៃណីទាំងក្តីអាឡោះ អាល័យជាពន់ពេក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *