តាយាយមួយគូរ រស់នៅក្នុង ភូមិបោះពោធិ៍ ទទួលបានអំណោយ ពីលោកស្នងការ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចាត់អោយលោកវរសេនីយ៍ ឯក ឈឿង គឹមសុងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ ដឹកនាំមន្ត្រីក្រោម ឳវ៉ាតនាំយកអំណោយ ទៅជូនយាយតាមួយ ដែលរងការខ្វះខាត នូវស្បៀងអាហារ កាលពីព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែរ ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាតាយាយដែលទទួល អំណោយពីលោ កស្នងការ នោះលោកតាមាន ឈ្មោះ យ៊ាំង​ អិត​ អាយុ ៧៤​ ឆ្នាំ លោកយាយ​ ឈ្មោះ​ សូរ​ អឿន​ អាយុ​ ៦៥​ ឆ្នាំ​ បច្ចុប្បន្នស្នាក់ នៅភូមិ​បោះ​ពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​ សង្កែ​ ខេត្តបាត់ដំបង។

លោកតាលោកយាយដែល រងការខ្វះនូវស្បៀង អាហាក្រោយពី លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន  ស្នងការខេត្តបាត់ដំបង ទទួលបានព័ត៌មានពី ទុក្ខលំបាកលោកយាយ លោកតាភ្លាមលោក បានចាត់កម្លាំងមន្ត្រី ក្រោយឳវ៉ាតអោយនាំយក ស្បៀងអាហាមកប្រគល់ លោកយាយលោកតាតែម្តង។

អំណោយលោកស្នង ការួមមានអង្ករ ចំនួន ៤០​ គីឡូក្រាម ត្រី​ ខ​ ចំនួន​ ០៣​ យួរ​ មី ២​ កេស ថវិកា​ ចំនួន​ ៣០​ ម៉ឺនរៀល។

ក្រោយពីទទួលបាន អំណោយភ្លាមនោះ លោកយាយ លោកតា​ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់លោកឧត្តមសេនីយ៍ត្រី ស្នងការ និង កម្លាំងក្រោមឱវាទ អោយជួបតែពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *