សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ចែក ចាយគ្រឿងញៀន នូវក្នុងស្រុកស្រែអំបិល

(ខេត្តកោះកុង)៖ កម្លាំងនគរបាលស្រុក ស្រែអំបិលចុះបង្ក្រាប់ ករណីចែកចាយគ្រឿង ញៀនមួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បាន១នាក់កាលពីព្រឹក ថ្ងៃទី១១ខែមេសាឆ្នាំ ២០២១វេលាម៉ោង ១០និង៣០នាទីនៅចំណុចភូមិ ទឹកប៉ោងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ឈិន គឹមស៊ូន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅបច្ចុប្បន្នរស់ ក្នុងភូមិទឹកប៉ោងឃុំបឹង ព្រាវស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ កម្លាំងជំនាញ ឆែកឆេរនិង ដកហូតបានវត្ថុតាង បានរួមមានម្សៅក្រាម ថ្លាពណ៌ស សង្ស័យ ជាសារធាតុញៀន ចំនួន ១០ កញ្ចប់តូច និងសម្ភារវិច ខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋាននគរបាលស្រុកអំបិលកសាងសុំនុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងដើម្បីចាត់ការបន្តរទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *