ឯកឧត្ត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គល វិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជ អាវុធហត្ថរាជ ធានីភ្នំពេញ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង ចែកជូនប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គល វិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស។

ស្បៀងចែកជូន ប្រជាពលរដ្ឋ រួមមាន អង្ករចំនួន១៣ការ៉ុង មីចំនួន១៣កេស ទឹកសុទ្ធចំនួន១៩កេស – ទឹកត្រី ទឹកស៊ីអ៊ីវ១៦យួរ  ត្រីខចំនួន ១៩យួរ ដើម្បីឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង៣៣នាក់ (ស្រី១៦នាក់) ដែលកំពុងធ្វើចត្តា ឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការ យកសំណាកលើក ទី១ ក្នុង ភូមិព្រែករទាំង០៥គ្រួសារ ភូមិស្រីស្នំ០១គ្រួសារ និងភូមិក្រាំងស្វាយ០២គ្រួសារ  ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ប្រជាពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គលមាន វិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារអូរឬស្សី។

ជាមួយគ្នានោះ ក៏បានឧបត្ថម្ភស្ករគ្រាប់ ចំនួន៥០កេស ដើម្បីចែកជូនប្រជាពល រដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្រុម ការងារសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមការងារ យុវជនផងដែរ ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់  លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅ ដាច់ដោយឡែក បន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថា មានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្ត ឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា  របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កា ទប់ស្កាត់ កូវីដ-១៩ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *