ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ចែកអំណោយជូន ប្រជាពលរដ្ឋ៥០គ្រួសារ ក្នុងស្រុកសូត្រនិគម

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសាកសួរសុខទុក្ខ ប្រជានុរាស្ត្រ នៅស្រុកសូត្រនិគម ខេត្តសៀមរាបដោយ មើលឃើញពីទុក្ខលំបាក របស់ប្រជានុរាស្ត្រដែល កំពុងប្រឈោមនឹង បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងក្រុមការងារ រួមគ្នាជាមួយលោក អភិបាលស្រុកសូត្រនិគម បានរៀបចំនូវអំណោ យដើម្បីចូលរួមរំលែកទុក្ខ លំបាករបស់ប្រជារាស្រ្ត ចំនួន៥០គ្រួសារដែល អញ្ជើញមកពីឃុំ ចំនួន៥ក្នុងស្រុក

សូត្រនិគម ក្នុងនោះគ្រួសារនិមួយៗ ទទួលបានអង្ករ ២០គីឡូក្រាម ត្រីខ១យួរ មីកញ្ចប់១កេះ ទឹកត្រី១យួរ ប៊ីចេង ស្ករសរ សារ៉ុង ក្រម៉ា ម៉ាស់ ទឹកអាកុល រួមទាំងថវិការមួយចំនួន។

ព្រះអំណោយដ៏ថ្លៃថ្លា នាពេលនេះសរបញ្ជាក់ អោយឃើញ នូវព្រះទ័យទុកដាក់ របស់អ្នកអង្គម្ចាស់ចំពោះ ប្រជារាស្ត្រ ជាពិសេសប្រជា នុរាស្ត្ររស់នៅតាម ទីជនបទដែលកំពុង ជួបការលំបាកជីវភាពខ្វះ ខាតដោយសារវិបត្តិ សេដ្ឋកិច្ចដែលបណ្តាល មកពីជម្ងឺររាតត្បាត ជាសកលកូវីដ១៩។

ក្នុងនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានផ្តាំផ្ញើសូមអោយប្រជាពល រដ្ឋរក្សាអនាម័យ ពាក់ម៉ាស់

សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ ដើម្បីការពារកុំអោយ ឆ្លងជំងឺរកូវីដ១៩ ដោយអនុវត្តតាមការ ណែនាំរបស់រាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា នាពេលនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន មានព្រះទ័យសោមនស្ស រីករាយក្រៃលែង ចំពោះសកម្មភាព ដែលប្រកបដោយ ទឹកចិត្តមនុស្សធម៌ ដែលបានចូលរួមក្នុង ការចែករំលែក នូវទុក្ខលំបាក របស់ប្រជានុរាស្ត្រ ហើយអ្នកអង្គម្ចាស់ក៏ បានថ្លែងអំណរអរគុណ យ៉ាងជ្រៀលជ្រៅបំផុត ដល់លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន ទាំងអស់ដែលតែងតែ យកចិត្តទុកដាក់

ខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ដើម្បីឧត្តមប្រយោជន៍ របស់ប្រជារាស្ត្រ ជាពិសេសសូមថ្លែង អំណរអរគុណចំពោះ ក្រុមការងារសប្បុរសធម៌ ដឹកនាំដោយលោក លី រដ្ឋា និងភរិយាដែល តែងតែចូលរួមចែក រំលែកធនធាន ដល់បងប្អូនប្រជានុរាស្ត្រ ខ្មែរដែលក្រីក្រ និងបាននាំព្រះរាជបន្ទូល សាកសួរសុខ ទុក្ខដោយក្តី នឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជ មាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រ ដែលជាកូនជាចៅ របស់ព្រះអង្គ ជានិច្ចកាលព្រះអង្គ ទាំងទ្វេរតែងតែយក ព្រះរាជហឬទ័យទុកដាក់ ចំពោះកូនចៅរបស់ ព្រះអង្គគ្រប់ទីកន្លែង នៅទូទាំងប្រទេស។

ប្រជានុរាស្ត្រទាំងអស់ ក៏ដូចជាលោក អភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរ មូលដ្ឋាន បានក្រាបថ្វាយបង្គំដោយ ទឹកចិត្តត្រេកអរ សប្បាយរីករាយ ចំពោះអ្នកអង្គម្ចាស់យក ព្រះទ័យទុកដាក់លើ ប្រជារាស្ត្រដែលលំបាក ទីទាល់ក្រ ព្រមទាំងបានសូមបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សា សូមអោយអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *