អគ្គីភយ័ឆាបឆេះ ផ្ទះបណ្តាលឲ្យ ដូនចាស់ជរាទុរគត វ័យជិត១០០ឆ្នាំ ម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោចអាធ័ម នៅស្រុកកណ្ដៀង..!!!

(ខេត្តពោធិ៍សាត់)៖ អគ្គិភ័យ​ឆាបឆេះ​​នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានា ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជីដូនចាស់ជរារង គ្រោះឈ្មោះ រំដួល សួន អាយុ ៩៦ឆ្មាំ ជនជាតិខ្មែរ រស់នៅម្នាក់ឯង គ្មានបងប្អូន.កូនចៅ បានញាតិក្បែរខាងឬ អាជ្ញាធរជួយឧបត្ថមក្នុង ការហូបចុក ក្នុងផ្ទះដ៏កម្សត់ របស់គាត់ទំហំ ៤ម៉ែត្រ គុណនឹង៥ម៉្រែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី និងក្ដា រនាបក្រាលក្ដា គាត់រស់នៅដីញាតិក្បែរខាងគ្នា។

ប្រភពនានាដដែល បន្តទៀតថា បញ្ហាអគ្គីភ័យឆាបឆេះ ផ្ទះដូនចាស់អស់ ទាំងស្រុងរួមទាំងរូប គាត់យ៉ាងរន្ធត់នេះ គ្មានអ្នកណាបានដឹង អំពីមូលហេតុច្បាស់ លាស់នោះទេ ប៉ុន្តែធម្មតាឲ្យតែ រសៀលគាត់ដាំ បាយឬដាំទឹក ដូច្នេះហើយទើបគេ សន្និដ្ឋានអាចបណ្ដាល មកពីភ្លើងចង្រ្កាន ។

ដោយឡែក ប្រភពព័ត៌មានពី សមត្ថកិច្ចនគរបាល ស្រុកកណ្ដៀងបាន ឲ្យដឹងដែរថា ករណីអគ្គិភ័យឆាប ឆេះផ្ទះដូនចាស់ជរា រួមទាំងស្លាប់រូបគាត់ ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់នេះ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន នគរបាលស្រុកកណ្ដៀង និងស្នងការដ្ឋាន នគរបាលខេត្ត ចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែស្ថានភាពផ្លូវតូចចង្អៀត ពុំជួយអន្តរាមន៍ទាន់ ពេលវេលានោះទេ ហើយមូលហេតុ អាចបណ្ដាលមក ពីភ្លើងចង្រ្កាន បច្ចុប្បន្ន សពលោកយាយ ប្រគល់ជូនញាតិឈ្មោះ ហង់ វណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ ដោយលោក ផាន ប៊ុន ថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *