បុរសម្នាក់ស្រវឹងបើ កម៉ូតូបុករីម៉កគោយន្ត ពីក្រោយពេលវាឈប់ លើផ្លូវគ្មានដាក់សញ្ញា បណ្តាលឲ្យបែកខួរស្លាប់ នៅនិងកន្លែងនិងអ្នក រួមដំណើររបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ ដោយឥទ្ធិពលស្រវឹងជោគជាំ អ្នកបើកម៉ូតូម្នាក់បាន ស្លាប់នៅនិងកន្លែងនិងអ្នក រួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីម៉ូតូរបស់ ពួកគេបានបើកទៅបុករ៉ឺម៉ក គោយន្តពីក្រោយ ពេលវាចតលើទ្រូង ផ្លូវដោយមិនបាន ដាក់សញ្ញាភ្លើងបំភ្លឺ នៅម៉ោង៧និង៣៥នាទី យប់នៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុច មុខសាលាឃុំ រលួស ភូមិរលួស ឃុំរលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនិយ៍ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថានៅមុនពេលកើត ហេតុនោះមានម៉ូតូមួយ គ្រឿងម៉ាកexciter ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមខ្មៅ បើកដោយឈ្មោះ មឿយ ម៉ាច ភេទប្រុសអាយុ២០ឆ្នាំ មានភាពស្រវឹង និង អ្នករួមដំណើរម្នាក់ ឈ្មោះ អៀម ពឺត ភេទប្រុសអាយុ២៨ ឆ្នាំ មានទីលំនៅ ជាមួយគ្នា ភូមិពន្សាយត្បូង ឃុំស្វាយចេកស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នកទាំង២ជិះម៉ូតូដោយ គ្មានពាក់មួកសុវត្ថិភាព ពេលបើកមកដល់ចំណុច កើតហេតុ ម៉ូតូបានបើក ទៅបុករឺម៉កគោយន្ត កន្ត្រៃពីក្រោយអ្នក បើកគោយន្តឈ្មោះ អុីន សុភិន ភេទប្រុសអាយុ២២ ឆ្នាំ រស់នៅ ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពេញទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូស្លាប់នៅនឹង កន្លែងកើតហេតុចំណែក អ្នករួមដំណើររបួសធ្ងន់ បាក់ដៃខាងស្ដាំ និងបានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកស្រុកស្វាយចេក ។

ក្រោយពីកើតហេតុហើយអ្ន កបើកគោយន្តរត់គេចខ្លួន មិនហ៊ានចេញមកចចារ សម្របសម្រួល សង សំណងឬដោះ ស្រាយឡើយ។

លោកវរសេនីយ៍ ជា ស្លូញ បានបន្តថាកំហុស នៃគ្រោះថ្នាក់នោះ ក៏មកពីភាគីគោយន្ត ឈប់នៅលើទ្រូង ផ្លូវគ្មានភ្លើង សញ្ញា។ គោយន្តកន្ត្រៃ និងម៉ូតូ នគរបាលចរាចរណ៍ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយចេកចំណែក សពក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *